ក្រុមហាម៉ាស ប្រយុទ្ធតបតនឹងកងកម្លាំងអ៊ីស្រាអែល យ៉ាងខ្លាំងក្លានៅក្នុងទីក្រុងធំៗនៃតំបន់ហ្កាហ្សា

2024/02/05 09:18:49 am        149

ក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានបន្តការវាយប្រហារប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ) នៅក្នុងទីក្រុងសំខាន់ៗចំនួនពីររបស់តំបន់ហ្កាហ្សាស្រ្ទីប ប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងទាំងនោះត្រូវបានត្រួតត្រាដោយកងទ័ព និងរថក្រោះ ដោយនេះជាសញ្ញាមួយដែលបង្ហាញថាក្រុមហាម៉ាស នៅតែរក្សាការគ្រប់គ្រងមួយចំនួនមុនពេលលទ្ធភាពនៃបទឈប់បាញ់ណាមួយកើតឡើង។

រយៈពេលជិត ៤ខែនៃសង្រ្គាម ដែលបង្កឡើងដោយការវាយលុកឆ្លងព្រំដែនដ៏បង្ហូរឈាមរបស់ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះក្នុងប្រទេសអ៊ីស្រាអែល មានការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅទីក្រុងហ្កាហ្សា ភាគខាងជើងនៃតំបន់ហ៊ុមព័ន្ធដែលមានប្រជាជនច្រើន និងនៅទីក្រុង ខាន់ យូនីស (Khan Younis) ភាគខាងត្បូង។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់អ៊ីស្រាអែល លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា កងវរសេនាតូចប្រយុទ្ធចំនួន ១៧កង ក្នុងចំណោមក្រុមប្រយុទ្ធ ២៤ក្រុម របស់ក្រុមហាម៉ាស ត្រូវបានកម្ចាត់។ លោកបាននិយាយថា ខ្មាន់កាំភ្លើងដែលនៅសល់ភាគច្រើនស្ថិតនៅភាគខាងត្បូងនៃតំបន់ ហ្កាហ្សាស្រ្ទីប រួមទាំងក្រុង រ៉ាហ្វាហ្វ (Rafah) នៅតាមព្រំដែនអេហ្ស៊ីបរបស់តំបន់ហ៊ុមព័ទ្ធនេះ។

ការរំពឹងទុកនៃការរុញច្រានចូលទៅក្នុងទីក្រុង រ៉ាហ្វាហ្វ បានបង្កើនសម្ពាធទៅលើជនស៊ីវិលប៉ាឡេស្ទីនរាប់សែននាក់ ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទៅកន្លែងផ្សេង ហើយកំពុងជ្រកកោននៅទីនោះ។ បញ្ហានេះក៏បង្កការព្រួយបារម្ភដល់ទីក្រុងគែរ ផងដែរ ដែលបាននិយាយថាខ្លួននឹងមិនទទួលយកការហូរចូលនៃជនភៀសខ្លួនប៉ាឡេស្ទីនឡើយ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am