ក្រសួងសង្គមកិច្ច ដាក់ឱ្យអនុវត្តកិច្ចអន្តរាគមន៍ជំនួយសង្គមចំនួន ៥ ក្នុងដំណាក់កាល​កើតមាន​វិបត្តិផ្សេងៗ

2024/02/05 06:26:00 pm        217

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​​កម្មវិធីជំនួយសង្គមនានា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចាប់ពីវិបត្តិកូវីដ-១៩ ក្រសួង​សង្គម​កិច្ច បានអនុវត្តកិច្ចអន្តរាគមន៍ជំនួយសង្គមធំៗចំនួន ៥ ។ នេះបើតាមឯកឧត្តម ជា សុមេធី រដ្ឋ​មន្ត្រីក្រសួងសង្គមកិច្ច ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣។

ក្នុងឱកាសសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ របស់ក្រសួងសង្គមកិច្ច នៅថ្ងៃនេះ ឯក​ឧត្តម ជា សុមេធី ក្នុងនាមជារដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រសួង​បាន​ធ្វើ​អន្ត​រាគមន៍ដាក់ចេញកម្មវិធីជំនួយសង្គមចំនួន ៥ ជួយដល់ប្រជាពលរដ្ឋ។ កម្មវិធីទាំងនោះ មាន​ទាំង​កម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ និងកម្មវិធីមានលក្ខណៈមិនអចិន្ត្រៃយ៍។

ក្នុងនោះកម្មវិធីជំនួយសង្គមដំបូង គឺកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ ម៉ឺននាក់ ចំណាយ​ថវិកា​អស់ ៣២លានដុល្លារ។ កម្មវិធីនេះ ជាកម្មវិធីអចិន្ត្រៃយ៍។ កម្មវីធីបន្ទាប់ គឺការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ជា​កម្មវិធី​នេះ​ក៏​ជា​កម្ម​វិធី​ដ៏ធំជាប្រវត្តិសាស្ត្រ សម្រាប់កម្ពុជា ដោយជួយ​ដល់​គ្រួសារ​មាន​បណ្ណ​ក្រីក្រ​ទូទាំង​ប្រទេស​។ កម្មវិធីនេះបានអនុវត្តតាំងពី ខែមិថុនា ឆ្នាំ ២០២០ ដោយរដ្ឋបានជួយដល់គ្រួសារក្រីក្រ ក្នុង​វង្វង់ ៧១ម៉ឺនគ្រួសារ និងចំណាយថវិកាអស់ប្រមាណ ជាង ១៣០៦ លាន ដុល្លារ គិតត្រឹមថ្ងៃទី ខែមករា ឆ្នាំ២០២៤។

ឈានចូលដល់ពេលបិទខ្ទប់ ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ កម្មវិធី​ជំនួយ​សង្គម​ជា​សាច់​ប្រាក់​ក្រោយ​ពេលបិទខ្ចប់ ក៏បានដាក់ឱ្យអនុវត្តផងដែរ។ កម្មវិធីនេះ សម្រាប់ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ផ្នែក​ជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមាន​ការ​លំបាក​ផ្នែក​ជីវភាព, និង គ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។ កម្មវិធីនេះ រដ្ឋចំណាយថវិកាចំនួន ៦,៦៨ លាន ដុល្លារ។

កម្មវិធីជំនួយសង្គមទី ៤ គឺជាការជួយដល់ គ្រួសាររងហានិភ័យ ដែលរងផ​ល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ពី​គ្រោះ​ទឹក​ជំនន់ ដែលបានអនុវត្តនៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២៣។ កម្មវិធីនេះ មានអ្នកទទួលផលសរុបចំនួន ៩៩ ១៦៩ គ្រួសារ ដោយ​ចំណាយ​ថវិកា​សរុប ១១,៧០ លានដុល្លារ។

ចំណែកកម្មវិធីជំនួយសង្គមទី ៥ គឺការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេល​មាន​សម្ពាធអតិផរណា។ កម្មវិធីនេះ បានចាប់ផ្ដើមអនុវត្តនៅ ខែធ្នូ ឆ្នាំ២០២២ និង​បញ្ចប់​នៅ​ខែ​កក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៤៩៥ ៣០៧ គ្រួសារ ដោយ​ចំណាយ​ថវិកា​អស់ចំនួន ៤៤ លានដុល្លារ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm