តម្លៃប្រេងនៅទ្រឹងក្នុងការជួញដូរនៅតំបន់អាស៊ីនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីការធ្លាក់ថ្លៃយ៉ាងខ្លាំងកាលពីសប្តាហ៍មុន ស្របពេលមានការព្យាយាមបន្តដើម្បីឈានដល់បទឈប់បាញ់ក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈសហរដ្ឋអាមេរិក បានគ្រោងបើកការវាយប្រហារថ្មីៗបន្ថែមទៀត លើក្រុមប្រដាប់អាវុធនានា ដែលគាំទ្រដោយអ៊ីរ៉ង់ ។

ភាគហ៊ុនតម្លៃប្រេងឆៅBrent របស់សហរដ្ឋអាមេរិក បានងើបឡើង ៨ សេន ដែលធ្វើឲ្យតម្លៃឡើងដល់ ៧៧,៤១ ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង 0131 ម៉ោងសកល ខណៈភាគហ៊ុនប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិក ធ្លាក់ចុះមកត្រឹម៧២,២៨ ដុល្លារក្នុងមួយបារ៉ែល។

សន្ទស្សន៍គោលទាំងពីរបានបញ្ចប់កាលពីសប្តាហ៍មុន ដែលបានធ្លាក់ចុះប្រហែល ៧ ភាគរយ។ ភាគហ៊ុនទាំងនោះបានធ្លាក់ចុះ ២ ភាគរយកាលពីថ្ងៃសុក្រ បន្ទាប់ពីទិន្នន័យការងាររបស់សហរដ្ឋអាមេរិកហក់ឡើងខ្លាំងជាងការរំពឹងទុកបានបង្ហាញថា ការកាត់បន្ថយអត្រាការប្រាក់អាចលើសពីការរំពឹងទុក និងលើវឌ្ឍនភាពក្នុងការចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិនិយោគនៅតែមានការប្រុងប្រយ័ត្នចំពោះការកើនឡើងណាមួយនៅក្នុងជម្លោះមជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្ហាញពីការវាយប្រហារបន្ថែមទៀតលើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវទៅលើទាហានអាមេរិកនៅហ្ស៊កដានី។
លោក វីវេក ដា (Vivek Dhar) អ្នកវិភាគទំនិញរបស់ធនាគារ Commonwealth បាននិយាយថា ដោយសារការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកជៀសវាងការវាយប្រហារដោយផ្ទាល់ទៅលើប្រទេសអ៊ីរ៉ង់ យើងគិតថាកិច្ចចរចាបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស នឹងមានឥទ្ធិពលខ្លាំងជាង ជាហេតុផលចម្បងអាចកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បាន។
លោកបាននិយាយនៅក្នុងកំណត់ត្រាអតិថិជនកាលពីថ្ងៃចន្ទថា ទីផ្សារប្រេងទំនងជានឹងឆ្លើយតបដោយការបន្តកាត់បន្ថយហានិភ័យនៃការរំខានការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា ដោយបន្ថែមថាទំនងជានឹងរក្សាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Brent នៅក្រោម ៨០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល៕