​ក្រុមហ៊ុន​ ជីប​ ម៉ុង​ គ្រុប​ បានឧបត្ថម្ភថវិកា ចំនួន ១៧៥,០០០​ដុល្លារ ជូន​ដល់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ(TYDA) ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2021/07/01 03:37:35 am        568

​ភ្នំពេញ​៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឧបត្ថម្ភ​ថវិកា ចំនួន ១៧៥,០០០​ដុល្លារ ជូន​ដល់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្តយុវ​ជនសម្តេចតេជោ​(TYDA)សម្រាប់ទិញ Covid-19 Ag Rapid Test ដើម្បី​រួម​ចំណែក​ជា​មួយ​សមាគមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

​ការ​ចូល​រួមនេះ គឺជាទឹកចិត្ត​ និងសប្បុរសធម៌​ជួយគ្នា​នៅក្នុង​គ្រា​ដែល​ប្រទេសជាតិ​កំពុង​ជួប​គ្រោះ​អាសន្ន​ដោយ​សារ​ការ​រីករាល​ដាល​នៃ​ជំងឺ កូវីដ-១៩ ខណ:ពេល​បច្ចុប្បន្ន​ដែលថ្នាក់ដឹកនាំ និងក្រុម​ការ​ងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ(TYDA) និង​យុវជន​ស្ម័គ្រ​ចិត្តប្រឆាំងកូវីដ-១៩ ដែល​កំពុង​បំពេញ​ភារកិច្ច​យ៉ាង​សកម្ម​ដើម្បីជាតិ និង​ប្រជាជន។

​ស្រប​​ពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មាន​សប្បុរស​ជន​ជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែក​ជាមួយ​សកម្មភាព​មនុស្សធម៌ដើម្បីជាតិនិងប្រជាជន។

​សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីប ម៉ុង គ្រុប​និងសប្បុរសជនទាំងអស់ ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈ​ការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាព​ឱ្យសមាគម​បំពេញ​បេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

​សូម​​បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២១នេះ ខណ:​ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅ​តែ​មាន​ចំនួនច្រើន មាន​សប្បុរស​ជន​ជាច្រើន បាន​ចូល​រួមឧបត្ថម្ភជាថវិកា ភេសជ្ជ:​អាហារ និង​សម្ភារៈ​ជូន​ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹង​ប្រែង​ចូលរួម​ក្នុង​ការទប់​ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm