អាជ្ញាធរ និងប្រជាពលរដ្ឋ ប្តេជ្ញាចូលរួមទប់ស្កាត់ការបំពុលខ្យល់ក្នុងបរិយាកាស

2024/02/05 06:42:22 pm        206

អាជ្ញាធរ និងប្រជាពលរដ្ឋប្តេជ្ញាថានឹងចូលរួមទប់ស្កាត់ការបំពុលខ្យល់ ក្នុងបរិយាកាស ដោយ​អនុវត្ត​តាម​សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន។

លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកុម្ភៈនេះ បាន​ប្រាប់​BTV​ឱ្យដឹងថា ដើម្បីទប់ស្កាត់ការបំពុលខ្យល់សាធារណៈ អាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​មិន​ឱ្យដុតសំរាម​ផ្តេសផ្តាស​ដែលជាហេ​តុ​បង្ក​ឱ្យមា​ន​ការ​បំពុល​ទៅ​ក្នុង​បរិយាកាស​ និងបានសំអាតអនាម័យនៅតាមដងផ្លូវសាធារណៈជាដើម។ លើសពីនេះ លោក​ស្រី​បាន​​អំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពី​វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បើទោះបីបច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មិ​នទាន់មានការបំពុលខ្យល់ក្តី។

ប្រជាពលរដ្ឋប្តេជ្ញាថា នឹងចូលរួមទប់ស្កាត់ការបំពុលខ្យល់សាធារណៈ ដោយ​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​របស់ក្រសួងបរិស្ថាន ហើយបន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ ទៅកាន់​បង​ប្អូន​នៅ​ស្រុក​ស្រែ​ចំកា​រមិនឱ្យដុតសំរាម ព្រៃឈើ និងដុតស្មៅជាដើម។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា បច្ចុប្បន្ន​គុណភាពខ្យល់នៅប្រទេសកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាប​ជាង​កម្រិត​ស្តង់​ដារ​កំណត់ ​គឺ ៥០ µg/m3 ។ យ៉ាងណាក្តី ដើម្បីធានា​បាន​នូវ​ការ​ទប់ស្កាត់កា​រ​បំពុល​ខ្យល់​ជាយ​ថា​ហេតុ​ ក្រសួងបរិស្ថាន បានណែនាំដល់អាជ្ញាធរមូលដ្នាន ត្រូវចូលរួម​ទប់ស្កាត់​ការ​បំពុល​ខ្យល់​តាមរយៈ​វិធានការ៤ចំនុចរួមមាន៖

ទី១.ត្រូវចាត់វិធានការ​ទប់ស្កាត់ភ្លើងឆេះព្រៃ និងកាដុតសំរាម សំណង់រឹងនៅតាមទីចំហ ការ​ឆេះ​នៅ​តាម​ទីលានចាក់សំរាម។ ទី២.ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និង​ការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ទី៣.សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ។ និងទី៤.អប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់​រឹង ការដុតស្មៅ គង់ជញ្រ្ជាំង និងសំណល់ក  សិកម្មផ្សេងៗទៀត៕ អត្ថបទ៖ ទូច សោភ័ណ 



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm