ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ចំនួន១៣០នាក់ បានបន្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលដោយឥតគិតថ្លៃ នៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ការចុះជួយពិនិត្យព្យាបាលជំងឺជូនពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែកុម្ភៈ នេះ មានដូចជា វះកាត់តូច ចែកឱសថ និងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ពីដូសទី១ ដល់ដូសទី៦ បានចំនួន ៨២៩នាក់ ។ ថ្នាំពេទ្យ ដែលត្រូវបានចែក ជូនពលរដ្ឋ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ។

ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា ក្នុងរយៈពេល១២ឆ្នាំមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យ ចំនួនជាង១២ពាន់នាក់ ដឹកនាំសម្របសម្រួលដោយឯកឧត្តម លេង ផាលី ប្រធាន ប្រតិបត្តិ បានបំពេញបេសកកម្មទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណ នា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គ សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺ និងផ្តល់សេវាជូនប្រជាពលរដ្ឋដោយឥត គិតថ្លៃ និងមិនគិតនិន្នាការនយោបាយ ជាតិសាសន៍ឡើយ ក្នុង២៥រាជធានី-ខេត្ត បានចំនួន១៨២៥លើក ក្នុង នោះពិនិត្យព្យាបាលជំងឺ និងផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង ១៣លាននាក់។

ឯកឧត្ដមវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ សរុបចំនួន២៨១លើក ដោយឡែកនៅស្រុកឱរ៉ាល់ បានចំនួន១៨១លើក សរុបបាន ផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង១លាន២៦ម៉ឺននាក់។
លោកស្រី សេង ចំរុង អភិបាលរងស្រុកឱរ៉ាល់ និងប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះជាញឹកញាប់ ។

សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ កំពុងស្ម័គ្រចិត្តចុះ បេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូ ទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកា គិតតាំងពីចាប់ផ្តើមដំបូងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មក ដល់បច្ចុប្បន្ន បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង២៥រាជធានី-ខេត្ត បានចំនួនជាង១១ លានដូស ។
នាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត កែរ រដ្ឋា លោកជំទាវ ហង់ លីណា និងលោកវេជ្ជបណ្ឌិត សាយ បានឧបត្ថម្ភថវិកាចំនួន៦០ម៉ឺនរៀល ជូនស្ត្រីកើតជំងឺមហារីកសុដន់ សម្រាប់ធ្វើដំណើរទៅពិនិត្យព្យាបាលជំងឺនៅ មន្ទីរពេទ្យថ្នាក់ជាតិ ផងដែរ៕ អត្ថបទ រដ្ឋា




