ស្ថានទូតចិនប្រចាំប្រទេសម៉ិកស៊ិក រួមជាមួយនឹងរដ្ឋាភិបាលទីក្រុងម៉ិកស៊ិក បានរៀបចំការប្រកួតសំលៀកបំពាក់រូបនាគជាកិត្តិយសនៃឆ្នាំនាគកាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ)។

អ្នកចូលរួមក្នុងក្រុមអាយុផ្សេងគ្នាបានឡើងឆាកក្នុងឈុតនាគចម្រុះពណ៌។ ពិន្ទុបន្ថែមត្រូវបានផ្តល់ឲ្យដល់អ្នកចូលរួមដែលបានបញ្ចូលការប្រើប្រាស់សម្ភារៈកែច្នៃទៅក្នុងសំលៀកបំពាក់របស់ពួកគេ។ បុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសចិន នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ។

បុណ្យចូលឆ្នាំចិន គឺជាថ្ងៃសម្រាកដ៏សំខាន់បំផុតនៅក្នុងប្រតិទិនចិន ដែលជាពេលវេលាជួបជុំជាមួយក្រុមគ្រួសារ ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងទទួលទានអាហារ និងភេសជ្ជៈ។

ជារៀងរាល់ឆ្នាំ រាសីចក្រចិនត្រូវបានគេជឿថាមានចរិតលក្ខណៈនៃសត្វតំណាងតាមឆ្នាំរបស់ខ្លួន ដោយសត្វតំណាងឆ្នាំនេះគឺសត្វនាគ ដែលត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃសត្វវេទមន្តរឿងព្រេងនិទានដែលជានិមិត្តរូបនៃអំណាច កិត្តិយស និងសេចក្តីថ្លៃថ្នូរ៕