ខែមករាឆ្នាំ២០២៤ អ្នកដំណើរអន្តរជាតិមកកម្ពុជាកើនឡើងជាង ៤.៦%

2024/02/05 07:37:20 pm        279

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងខែមករាឆ្នាំ២០២៤ មាន​ភ្ញៀវ​អន្តរជាតិ​ធ្វើ​ដំណើរចូលមកប្រទេសកម្ពុជា ដើម្បីទេសចរ វិនិយោគ និងការ​ប្រកបរបរ​ការងារ​ផ្សេង​ៗ​មាន​ប្រមាណជិត ៧០ ម៉ឺននាក់ កើនឡើង ៤.៦០% ប្រៀបធៀបខែធ្នូ ឆ្នាំ២០២៣។

ក្រុមភ្ញៀវអន្តរជាតិ មកប៉ែកខាងអឺរ៉ុប បានថ្លែងប្រាប់ BTV នៅថ្ងៃទី៥ ខែកុម្ភៈនេះ ថា ពួក​គេ​ធ្វើ​ដំណើរ​មក​កម្ពុជា នៅក្នុងផ្លូវដ៏សែនឆ្ងាយ មកកម្ពុជា នាពេលនេះ គឺមានគោល​បំណង​សំខាន់​ដើរ​កម្សាន្ត និងចង់ស្គាល់ភូមិសាស្ត្រ ប្រពៃណីវប្បធម៌ ប្រជាជនប្រទេសកម្ពុជា។ ហើយ​តាម​រយៈ​ការ​ដើរ​កម្សាន្ត​អស់រយៈពេលជាច្រើនថ្ងៃមកនេះ កម្ពុជាជាគោលដៅមានភាពទាក់ទាក់ ហើ​យ​ពលរដ្ឋ​រុះរាយរាក់ទាក់។

នាយឧត្តមសេនីយ កែវ វណ្ណថន អគ្គនាយករង និងជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ក្នុងខែមករា ឆ្នាំ២០២៤ អ្នកដំណើរបរទេស​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​អន្តរជាតិ ផ្លូវគោគ ផ្លូវទឹក និងផ្លូវអាកាស មាន ចំនួន ៦៩ ម៉ឺននាក់ ខណៈនៅក្នុងខែធ្នូ ឆ្នាំ​២០២៣ អ្នកដំណើរបរទេសចូលមកកម្ពុជា ៦៦ ម៉ឺននាក់ ហើយតាមរយៈពេលតួលេខនេះ អ្នក​ដំណើរ​បរទេស​ធ្វើដំណើរចូលមកកម្ពុជា គឺមានកំណើនជារៀងរាល់ខែ គិតចាប់តាំងពីខែមករា ដើម​ឆ្នាំ​២០២៣មក។

ពាក់ព័ន្ធនឹងការធ្វើដំណើរតាមផ្លូវអាកាសវិញ ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​រដ្ឋលេខា​ធិ​ការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា ចាប់តាំងពីកម្ពុជា បើកដំណើរ​ការ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរមក ព្រលានយន្តហោះថ្មីនេះ គឺបានទទួល​ជើង​យ​ន្ត​ហោះ​ខ្នាត​ធំ​ដឹក​អ្នក​ដំណើរបរទេសចុះចតជាបន្តបន្ទាប់មកពីប៉ែកខាងអឺរ៉ុប អាមេរិច និង​ធ្វើឲ្យ​អ្នក​ដំណើរ​អន្តរជាតិ​មាន​កំណើនជាបន្តបន្ទាប់។

ឯកឧត្តម បន្តថា តាមរយៈការមានព្រលានយន្តហោះទទួលជើងយន្តហោះរយៈចម្ងាយឆ្ងាយនេះ រដ្ឋ​មន្ត្រី​អាកាសចរណ៍ស៊ីវិលកម្ពុជា ក៏បានអញ្ជើញទៅបើកកិច្ចចចារ និងបានចុះហត្ថលេខា តភ្ជាប់​ជើង​ហោះហើរត្រង់ពីបណ្តាប្រទេសជិតឆ្ងាយមកកាន់កម្ពុជាបានជិត ៥០ ជា​ពិសេស​បណ្តា​ប្រទេស​នៅ​ប៉ែកអឺរ៉ុប អូស្តា្រលី ជប៉ុន ឥណ្ឌា ចិន កាណាដានិងអាមេរិចជាដើម ដើម្បី​ឲ្យ​ប្រទេស​ទំាង​នោះ​តភ្ជាប់​ជើងយន្តហោះហោះត្រង់មកកាន់ខេត្តសៀមរាបផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា 



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm