ក្រុមគ្រួសាររបស់ចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានតវ៉ាកាលពីយប់ថ្ងៃអាទិត្យទី៤ខែកុម្ភៈនខាងក្រៅអគារក្រសួងការពារជាតិរបស់ទីក្រុងតេល អាវីវ (Tel Aviv) ជាទីដែលឃុទ្ធល័យរបស់លោកនាយករដ្ឋមន្ត្រី បេន ចាមីន ណេតានយ៉ាហ៊ូ កំពុងរៀបចំសន្និបាតពិភាក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។

សមាជិកក្រុមគ្រួសារចំណាប់ខ្មាំង និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានកាន់ស្លាកសញ្ញា រួមទាំងរូបថតរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួន និងស្រែកថា ឥឡូវនេះ! ៗ ។អ្នកតវ៉ាមួយចំនួនបានបិទផ្លូវមួយក្បែរបរិវេណទីស្នាក់ការកណ្ដាលសន្តិសុខ។

លោក Netanyahu បាននិយាយ កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល ពុំទាន់បានត្រៀមខ្លួនទទួលកិច្ចព្រមព្រៀងក្នុងការដោះលែងអ្នកទោសដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសទេ ខណៈមានការផ្ទុះជម្លោះនៅក្នុងគណបក្សចម្រុះរបស់លោកជុំវិញការជំរុញរបស់សហរដ្ឋអាមេរិកដើម្បីទទួលបានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា។
ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងអំឡុងភាពជាប់គាំងចុងក្រោយបំផុត ក្នុងជម្លោះរបស់គណបក្សចម្រុះនេះរវាងបណ្ដាគណបក្សអ្នកជាតិនិយមសាសនា ដែលបានប្រឆាំងចំពោះសម្បទានណាមួយឲ្យទៅប៉ាឡេស្ទីន និងអ្នកនិយមកណ្ដាលមួយក្រុម រួមទាំងក្រុមអតីតក្រុមឧត្ដមសេនីយ៍កងទ័ពមួយចំនួនផងដែរ។

ការខ្វែងគំនិតគ្នានេះ បានបង្ហាញពីភាពតានតឹងខ្លាំងក្នុងបរិកាសនយោបាយក្នុងសង្រ្គាមរយៈពេល៤ខែ បន្ទាប់ពីការវាយប្រហារសម្លាប់រង្គាល ដោយក្រុមសម្មប្រយុទ្ធក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស១.២០០នាក់ និងចាប់មនុស្សជាង២៤០នាក់ជាចំណាប់ថ្នូរចូលទៅក្នុងតំបន់ហ្កាហ្សា៕