រដ្ឋកាលីហ្វ័រនីញ៉ាដែលរងការវាយប្រហារដោយព្យុះ បានប្រឈមការទទួលរងគ្រោះមួយផ្សេងទៀត កាលពីថ្ងៃអាទិត្យ ខណៈការិយាល័យព្យាករណ៍ បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំង និងព្យុះសង្ឃរា ដែលនឹងវាយបោកបក់នៅរដ្ឋនេះភាគច្រើន ដោយគំរាមកំហែងដល់ការកើតមានទឹកជំនន់ បំណាក់ដី និងការដាច់ចរន្តអគ្គិសនី។

លោក ដេនញែល ស្វេន(Daniel Swain) អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រនីញ៉ា ឡូសអេនជឺឡេស បាននិយាយកាលពីថ្ងៃអាទិត្យថា នេះគឺជាព្យុះខុសប្រក្រតីតែមួយសន្ទុះ។
ស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ បានជំរុញឱ្យការិយាល័យតំបន់ឆ្នេរ របស់អង្គភាពសេវាអាកាសធាតុជាតិចេញការព្រមានកម្រិតខ្ពស់អំពីព្យុះសង្ឃរាដ៏កម្រសម្រាប់តំបន់ Big Sur និងតំបន់នៅក្បែរៗនោះ។

អង្គភាពសេវាអាកាសធាតុជាតិ បានកត់ត្រាខ្យល់បក់ខ្លាំងបំផុតក្នុងល្បឿន ១១២,៦ គីឡូម៉ែត្រក្នុងមួយម៉ោង នៅតាមទីតាំងផ្សេងៗនៅទូទាំងរដ្ឋ។ ការកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏កម្រ ទីភ្នាក់ងារអាកាសធាតុ បានដាក់តំបន់ដ៏ធំមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ក្រោម«ហានិភ័យខ្ពស់នៃភ្លៀងធ្លាក់ខ្លាំង» រហូតដល់ថ្ងៃច័ន្ទនេះ។
តំបន់ Santa Barbara និង Los Angeles បានចេញបទបញ្ជាជម្លៀសពលរដ្ឋមួយចំនួន ដោយសារហានិភ័យនៃទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិតបង្កឡើងដោយព្យុះនេះ។ ការជម្លៀសជាកាតព្វកិច្ចបានចូលជាធរមាននៅក្នុងផ្នែកខ្លះនៃតំបន់ San Jose និងតំបន់វេនធ្យូរ៉ា(Ventura)។
អង្គភាពសេវាអាកាសធាតុជាតិនិយាយថា ភ្លៀងនឹងប្រែក្លាយទៅជាព្រិលធ្លាក់ខ្លាំងក្នុងកម្ពស់ខ្ពស់នៅតំបន់ជួរភ្នំភាគខាងជើងនៃរដ្ឋកាលីហ្វ័រនីញ៉ា និងសៀរ៉ាណេវ៉ាដា(Sierra Nevada) ដោយមានការកើនឡើងសរុបនៃការព្យាករណ៍កម្ពស់ច្រើនហ្វីត សម្រាប់តំបន់សៀរ៉ា រហូតដល់ថ្ងៃអង្គារ និងអត្រាព្រិលធ្លាក់ ២ទៅ៣ អ៊ីញក្នុងមួយម៉ោង។