បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រី នីគី ហាលី (Nikki Haley) បានរៀបចំព្រឹត្តិការណ៍ប្រមូលផ្ដុំមួយនៅក្នុងទីក្រុង ឆាឡេស្ទូន(Charleston)នៃរដ្ឋ South Carolina ដែលរដ្ឋកំណើតរបស់លោកស្រីកាលពីថ្ងៃអាទិត្យ ទី៤ខែកុម្ភៈ ។

បន្ទាប់ពីត្រូវបានរំខានមួយសន្ទុះដោយសាធារណជនម្នាក់ចេញពីការជួបជុំ លោកស្រីហាលី បានបន្តសុន្ទរកថាដោយផ្ដោតលើការវាយប្រហារប្រឆាំងនឹងលោក Donald Trump និងលោកប្រធានាធិបតី Joe Biden ដែលក្លាយជាការរិះគន់ចំៗ អំពីវ័យរបស់លោកទាំង២។

លោកស្រី បាននិយាយថា លោកស្រី នឹងមិនទៅណាទេ គូប្រជែងចុងក្រោយរបស់លោក Trump ដែល ខឹងសម្បារ ចំពោះអតីតប្រធានាធិបតីរូបនេះ ដោយការច្រានចោលការទម្លាក់ចោលការប្រកួតប្រជែងរបស់លោកស្រី បន្ទាប់ពីជំន័យជម្នះរបស់លោកនៅរដ្ឋ អាយអូវ៉ា (Iowa) និងរដ្ឋ ញូវហែមស៊រ ( New Hampshire)បានហុចឱកាសឲ្យលោកាន់តែណែន លើការតែងតាំងជាបេក្ខភាពនិង ទំនងជាត្រូវបានកំណត់ថារូបលោកនឹងក្លាយជាគូប្រជែងជាថ្មីក្នុងការបោះឆ្នោតសកលជាមួយលោក ប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យនៅខែវិច្ឆិកាខាងមុខនេះ។
លោកស្រីហាលី បន្តការវាយប្រហារបន្ថែមទៀតលើអតីតប្រធានាធិបតីរូបនេះ ដោយការព្រមានពីភាពចលាចលដោយសាររូបលោក ក្នុងរយៈពេល៤ឆ្នាំ ហើយថាសហរដ្ឋអាមេរិក នឹងមិនអាចរស់បានទេ ប្រសិនបើលោក Trump ត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនោះ៕