ការព្យាករណ៍ធ្លាក់ព្រិលខ្លាំង សម្រាប់តំបន់ Kanto-Koshin ប្រទេសជប៉ុន ចាប់ពីរសៀលថ្ងៃចន្ទនេះ

2024/02/05 08:47:51 pm        76

មន្ត្រីឧតុនិយមប្រទេសជប៉ុន កំពុងព្រមានឲ្យប្រជាជនប្រុងប្រយ័ត្ន ចំពោះការធ្លាក់ព្រិលខ្លាំង ដែលរំពឹងទុកចាប់ពីរសៀលថ្ងៃចន្ទនេះ ដល់ថ្ងៃអង្គារ នៅក្នុងតំបន់ កាន់តូ-កូស្សីន(Kanto-Koshin)។ ទីភ្នាក់ងារឧតុនិយម បាននិយាយថា ប្រព័ន្ធសម្ពាធទាបដែលកំពុងវិវឌ្ឍ ត្រូវបានគេព្យាករណ៍ថានឹងផ្លាស់ទី ទៅភាគខាងកើត តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ ហុងស្ស៊ូ(Honshu) ។

វាត្រូវបានគេរំពឹងថានឹងនាំមកនូវព្រិលធ្លាក់ខ្លាំងនៅតំបន់ភ្នំ នៅក្នុងតំបន់ Kanto-Koshin ដែលគ្របដណ្តប់លើទីក្រុងតូក្យូ និង ប្រទេសជប៉ុនភាគកណ្តាល។ ព្រិលកម្រាស់រហូតដល់ ៣០ សង់ទីម៉ែត្រ ត្រូវបានរំពឹងទុកនៅក្នុងតំបន់ Koshin និងនៅតំបន់ភ្នំនៅតំបន់ Kanto ភាគខាងជើង និងរហូតដល់ ២០សង់ទីម៉ែត្រ នៅលើដីរាបនៅភាគខាងជើងតំបន់ Kanto ព្រមទាំងតំបន់ Hakone, Tama និងឈីឈីប៊ូ(Chichibu) ក្នុងអំឡុងពេល ២៤ម៉ោង រហូតដល់ព្រឹកថ្ងៃអង្គារ។

ទីភ្នាក់ងារ និយាយថា ប្រសិនបើសីតុណ្ហភាពទាបជាងការរំពឹងទុក ការធ្លាក់ព្រិលកម្រិតប្រកាសអាសន្នអាចនឹងវាយប្រហារតំបន់ទំនាប រួមទាំងសង្កាត់ចំនួន ២៣ ក្នុងទីក្រុងតូក្យូផងដែរ។

មន្ត្រីកំពុងណែនាំឲ្យប្រជាជនប្រុងប្រយ័ត្ន ចំពោះការរំខានចរាចរណ៍ដែលបង្កឡើងដោយសារព្រិល និងផ្លូវមានទឹកកករអិល។ ពួកគេក៏កំពុងជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះព្រិលនៅលើខ្សែបណ្តាញអគ្គិសនី និងដើមឈើ ការបាក់រលំផ្ទះកញ្ចក់ និងព្រិលខ្លាំង។

ពួកគេកំពុងជំរុញឱ្យប្រជាជនធ្វើការពីលំនៅឋាន ឬត្រឡប់ទៅលំនៅឋានឲ្យបានលឿនជាងធម្មតា ប្រសិនបើពួកគេត្រូវចេញក្រៅ។ អ្នកបើកបរ ត្រូវបានណែនាំឲ្យត្រៀមទប់ទល់សម្រាប់ព្រិលធ្លាក់ខ្លាំង និងមិនត្រូវបើកបររថយន្តដែលពុំមានបំពាក់ដោយសំបកកង់រដូវរងាឡើយ។ ពួកគេកំពុងណែនាំអ្នកដំណើរ ឱ្យបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មានចុងក្រោយបំផុត អំពីអាកាសធាតុ និងសេវាកម្មរថភ្លើង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm