ខណៈដែលក្រុមហាម៉ាស ត្រៀមប្រកាសសេចក្តីសម្រេចរបស់ខ្លួនលើកិច្ចព្រមព្រៀង ដែលបានស្នើឡើងសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរជាង ១០០នាក់នៅតំបន់ហ្កាហ្សា ក្រុមរដ្ឋមន្ត្រី អ្នកវិភាគនយោបាយ និងមនុស្សជិតស្និទ្ធនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថា កិច្ចព្រមព្រៀងនេះ គំរាមកំហែងធ្វើឲ្យគណៈរដ្ឋមន្ត្រីស្តាំនិយមរបស់អ៊ីស្រាអែល បែកបាក់។

ខណៈពេលដែលក្រុមហាម៉ាស មានចេតនា គណៈកម្មាធិការទទួលបន្ទុកសង្គ្រាមរបស់អ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីកិច្ចព្រមព្រៀងនេះក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃអាទិត្យ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។
ប៉ុន្តែលោកអ៊ីតាម៉ា បេនហ្គ្វី (Itamar Ben-Gvir) ដែលជារដ្ឋមន្ត្រីស្តាំនិយមទទួលបន្ទុកផ្នែកសន្តិសុខជាតិបានព្រមានកាលពីសប្តាហ៍មុនលើបណ្តាញសង្គមXថា៖«កិច្ចព្រមព្រៀងដែលពុំមានការពិចារណាគ្រប់ជ្រុងជ្រោយ គឺស្មើនឹងការរុះរដ្ឋាភិបាលនេះ»។
រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការអត្ថាធិប្បាយរបស់បេនហ្គ្វី មេដឹកនាំបក្សប្រឆាំងលោក យ៉ៃ ឡាពីដ ( Yair Lapid) បានស្ម័គ្រចិត្តឲ្យគណបក្ស Yesh Atid ឆ្វេងនិយមកណ្តាលរបស់ខ្លួន ចូលរួមគណៈរដ្ឋមន្ត្រីដើម្បីជួយសង្គ្រោះក្រុមចម្រុះ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ប្រសិនបើបេនហ្គ្វី ដកខ្លួនចេញនោះ។

បើទោះជារដ្ឋាភិបាលបច្ចុប្បន្ន នៅរស់រានមានជីវិតក៏ដោយ ជម្លោះជុំវិញកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ បានលាតត្រដាងការបែកបាក់យ៉ាងជ្រាលជ្រៅ នៅក្នុងសង្គមអ៊ីស្រាអែល។ កិច្ចព្រមព្រៀងនេះ បង្កប់នូវការដំណើររឿងអំពីចក្ខុវិស័យរបស់អ៊ីស្រាអែលចំពោះគ្នាទៅវិញទៅមក៖ ការសន្យាយ៉ាងឱឡារិករបស់ខ្លួនចំពោះទាហាន និងពលរដ្ឋរបស់ខ្លួនថា នឹងគ្មាននរណាម្នាក់ ត្រូវបានគេទុកចោលទេ គោលដៅដែលបានបញ្ជាក់ជាញឹកញាប់របស់អ៊ីស្រាអែល គឺត្រូវបំផ្លាញខ្មាំងសត្រូវ ទោះបីត្រូវចំណាយធនធានបែបណាក៏ដោយ។