ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃសុក្រ បានត្រួតពិនិត្យកងទ័ពដែលឈរជើងនៅទីក្រុងធៀនជីន ( Tianjin) ភាគខាងជើងប្រទេសចិន នៅមុនពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំ ចិន។

លោកស៊ី ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម (CMC) បានស្វាគមន៍ដល់បុគ្គលិកបម្រើការនៃកងទ័ពរំដោះប្រជាជន និងកងកម្លាំងនគរបាលប្រដាប់អាវុធរបស់ប្រជាជន បុគ្គលិកស៊ីវិល ដែលបានបម្រើការនៅក្នុងកងកម្លាំងយោធា និងសមាជិកនៃកងជីវពល និងកងកម្លាំងបម្រុង ក្នុងនាមគណៈកម្មាធិការកណ្តាល (CPC) និង គណៈកម្មាធិការយោធាមជ្ឈិម (CMC)។

នៅព្រឹកថ្ងៃសុក្រ លោកប្រធានាធិបតីស៊ី បានជួបជាមួយក្រុមតំណាងនៃទីបញ្ជាការយោធភូមិភាគធានជីន ហើយបានថតរូបក្រុមជាមួយពួកគេ។
លោកបានថ្លែងថា កងទ័ពដែលឈរជើងក្នុងទីក្រុងធានជីន បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចនិងការណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន(CPC) និង គណៈកម្មាធិការយោធាមជ្ឈិម (CMC) ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយបានធ្វើឲ្យមានភាពជឿនលឿនជាក់ស្តែង ក្នុងវិស័យផ្សេងៗនៃការងារ និង បានបំពេញភារកិច្ចសំខាន់ៗបានល្អប្រសើរ។

ដោយសរសើរដល់ការបំពេញការងាររបស់កងទ័ពក្នុងការជួយគាំទ្រដល់ទីក្រុងធានជីន ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទឹកជំនន់របស់ខ្លួន លោកស៊ី បាននិយាយថា ការរួមចំណែករបស់ពួកគេ មានសារៈសំខាន់ចំពោះការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។
សម្រាប់ឆ្នាំថ្មីនេះ លោក បានជំរុញឲ្យការអនុវត្តពេញលេញនៃការគិតរបស់គណបក្សនេះលើការពង្រឹងយុទ្ធសាស្ត្រយោធា និងយោធាសម្រាប់យុគសម័យថ្មី និងការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់សម្រាប់ខួបមួយសតវត្សរ៍នៃកងទ័ពរំដោះប្រជាជនចិន នៅឆ្នាំ ២០២៧។
លោកប្រធានាធិបតីស៊ី ក៏បានសង្កត់ធ្ងន់ថា នៅពេលដែលពិធីបុណ្យនិទាឃរដូវឆ្នាំ២០២៤ ខិតជិតមកដល់ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស គួរតែពង្រឹងការត្រៀមខ្លួនប្រយុទ្ធ ការពារសន្តិសុខជាតិ និងរក្សាស្ថិរភាពសង្គម ដើម្បីធានាឲ្យប្រជាជនមានពិធីបុណ្យនិទាឃរដូវដ៏រីករាយ និងសន្តិភាព។