អភិបាលខេត្តបន្ទាយមានជ័យ​ ចាត់ឱ្យរដ្ឋបាលក្រុង-ស្រុក​ មន្ទីរ​ អង្គភាពជុំវិញ​ខេត្ត ត្រូវរៀបចំឱ្យមានអ្នកនាំពាក្យម្នាក់ក្នុងអង្គភាពរបស់ខ្លួន

2024/02/05 03:14:02 pm        347

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានជំរុញដល់រដ្ឋបាលក្រុង-ស្រុក​ មន្ទីរអង្គភាព​ជុំវិញខេត្ត​ ត្រូវបង្កើតក្រុមការងារអ្នកនាំពាក្យរបស់អង្គភាពនីមួយៗ​ ដើម្បី​ធ្វើការ​ឆ្លើយតប​ បកស្រាយរាល់ព័ត៌មាន​ ពាក់ព័ន្ធករណីដែលកើតមានឡើង​ ជា​ពិសេស​ព័ត៌មាន​បំពុល​សង្គម​ ដែលប៉ះពាលដល់កត្តិយសថ្នាក់ដឹកនាំ​ ដើម្បីឆ្លើយតប​ បកស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​។

ឯកឧត្តម​ អភិបាលខេត្តបាន​ជម្រុញណែនាំបែបនេះនៅក្នុងការប្រជុំ​ ជាមួយមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ រដ្ឋ​បាលក្រុង-ស្រុក​ ក្រុមព័ត៌មាន​ ដើម្បីរៀបចំឱ្យមានអ្នកនាំពាក្យរបស់មន្ទីរអង្គភាព​ រដ្ឋបាល​ក្រុង​-ស្រុក​ ធ្វើឡើងនៅសាលប្រជុំ​ ខ​ សាលាខេត្តបន្ទាយមានជ័យ​ នាព្រឹកថ្ងៃទី០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ បានបញ្ជាក់ថា​ ការផ្តល់ព័ត៌មាន​ គឺជារឿងសំខាន់​ ដែលយើង​ត្រូវ​តែ​យក​ទៅ​ផ្សព្វ​ផ្សាយ​​​ឱ្យបានទូលំទូលាយ​ ជាពិសេសសមិទ្ធផល​នានា​ ដែលជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​។ ក្នុងនោះ​អភិបាលខេត្ត​ ក៏បានចាត់ឱ្យបណ្តាររដ្ឋបាលក្រុង-ស្រុង​ មន្ទីរអង្គភាព​ពាក់ព័ន្ធ​ ត្រូវរៀបចំឱ្យមានអ្នកនាំពាក្យរបស់អង្គភាពរៀងៗខ្លួន​ ដើម្បីឆ្លើយតបនូវព័ត៌មានពាក់ព័ន្ធ​ករណីផ្សេង​ៗ ព័ត៌មានមិនពិត​បំពុលសង្គម ធ្វើបកស្រាយឆ្លើយតប​ ឱ្យបានទាន់វេលា​ ចៀស​វាង​ការ​បក​ស្រាយដោយគ្មានមូលដ្ឋានច្បាស់លាស់​ ធ្វេីឱ្យប៉ះពាល់ដល់អង្គភាព​ និងថ្នាក់ដឹកនាំ។

មួយវិញទៀត​ ឯកឧត្តម​ ក៏បានណែនាំដល់មន្ទីរព័ត៌មាន​ខេត្ត​ត្រូវ​ធ្វើ​ការ​ស្រង់​ស្ថិតិ​ចំនួន​អ្នក​សារ​ព័ត៌មាន​ អង្គភាពសារព័ត៌មានទាំងអស់ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ​ ដើម្បី​រាយការណ៍​ជូន​រដ្ឋបាលខេត្ត​ មួយវិញទៀតមន្ទីរព័ត៌មាន​ក៏ត្រូវគ្របគ្រង់ឱ្យបាន​ តាមដាន​រាល់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់អង្គភាពនីមួយៗ៕​ អត្ថបទ​៖​ រឿង​ ចន្ទ្រា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am