អារ៉ាប៊ីសាអ៊ូឌីត ជំរុញឲ្យមានកិច្ចព្រមព្រៀងការពារជាតិអាមេរិក ខណៈដែលការបោះឆ្នោតប្រធានាធិបតី ជិតមកដល់

2024/02/05 04:28:29 pm        33

អារ៉ាប៊ីសាអ៊ូឌីតប្រហែលជាមានឆន្ទៈក្នុងការទទួលយកការប្តេជ្ញាចិត្តមិនជាប់កាតព្វកិច្ចពីអ៊ីស្រាអែល ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីន ក្នុងការជំរុញរបស់ខ្លួន ដើម្បីទទួលបានកិច្ចព្រមព្រៀងការពារជាតិជាមួយសហរដ្ឋអាមេរិក នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។

អារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងឆ្ពោះទៅរកការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល និងទទួលស្គាល់ប្រទេសនេះ ជាលើកដំបូង ដោយសារការទូតដឹកនាំដោយសហរដ្ឋអាមេរិក។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនោះ ត្រូវបានទម្លាក់ចោល នៅក្នុងខែតុលា បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ហាម៉ាសលើអ៊ីស្រាអែល និងការវាយលុកជាបន្តបន្ទាប់របស់អ៊ីស្រាអែល ដែលបានធ្វើឲ្យពិភពអារ៉ាប់មានការខឹងសម្បាយ៉ាងខ្លាំង។

ប្រភពក្នុងតំបន់ពីរ បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអ៊ូឌីត មានបំណងកាន់តែខ្លាំងឡើងក្នុងការពង្រឹងសន្តិសុខរបស់ខ្លួន និងបញ្ចៀសការគំរាមកំហែងពីគូប្រជែងអ៊ីរ៉ង់ ដូច្នេះព្រះរាជាណាចក្រនេះ អាចបន្តទៅមុខជាមួយនឹងផែនការមហិច្ឆតារបស់ខ្លួនក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន និងទាក់ទាញការវិនិយោគបរទេសដ៏ធំ។

ការជំរុញផ្នែកការទូតរបស់ទីក្រុងរីយ៉ាដ កើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការឈានទៅដល់យោធារបស់អ៊ីរ៉ង់ ដែលមានក្រុមតំណាងនៅក្នុងប្រទេសអ៊ីរ៉ាក់ យេម៉ែន លីបង់ ស៊ីរី និងតំបន់ហ្កាហ្សា។

ប្រភពក្នុងតំបន់ដ៏សំខាន់ពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា ដើម្បីបង្កើតឱកាសខ្លះក្នុងការពិភាក្សាអំពីការទទួលស្គាល់អ៊ីស្រាអែល និងដើម្បីទទួលបានកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកឡើងវិញ មន្ត្រីអារ៉ាប៊ីសាអ៊ូឌីត បានប្រាប់សមភាគីអាមេរិកថា ទីក្រុងរីយ៉ាដ នឹងមិនទទូចឲ្យអ៊ីស្រាអែលចាត់វិធានការជាក់ស្តែង ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនទេ ហើយជំនួសមកវិញនឹងទទួលយកការប្តេជ្ញាចិត្តខាងនយោបាយ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am