សារព័ត៌មាន AP បានរាយការណ៍ថា ក្រុមហាម៉ាស កំពុងទាមទារឲ្យអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនដ៏ល្បីល្បាញ គឺលោក ម៉ាវ៉ាន បាហ្គោទី ( Marwan Bargouti) ចំពេលមានកិច្ចចរចាបទឈប់បាញ់ដ៏តានតឹង។
ក្នុងនាមជាអ្នកទោសដ៏ល្បីបំផុតដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល និងជាអនាគតប្រធានអាជ្ញាធរប៉ាឡេស្ទីនដ៏មានសក្តានុពល សេរីភាពរបស់លោកបាហ្គោទី គឺស្ថិតនៅចំណុចកណ្តាលនៃការចរចា។
គោលបំណងរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាក់ដូចជាមានពីរដង — បង្កើនការគាំទ្រជាសាធារណៈសម្រាប់គណបក្សរបស់ពួកគេ និងទទួលស្គាល់ជំហរដ៏កម្ររបស់លោកបាហ្គោទីថា ជាអ្នកបង្រួបបង្រួមក្នុងចំណោមប្រជាជនប៉ាឡេស្ទីន។
លោក Qadoura Fares មកពីក្រសួងកិច្ចការអ្នកទោសប៉ាឡេស្ទីននៅក្នុងទឹកដីវេសបែង បានប្រាប់សារព័ត៌មាន AP ថា៖«ក្រុមហាម៉ាសចង់បង្ហាញដល់ប្រជាជនប៉ាឡេស្ទីនថា ពួកគេមិនមែនជាចលនាដែលត្រូវបានគេរឹតត្បិតទេ។ ពួកគេតំណាងឲ្យផ្នែកមួយនៃសហគមន៍សង្គមប៉ាឡេស្ទីន។ ពួកគេកំពុងព្យាយាម ទទួលខុសត្រូវ»។
យោងតាមក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកផ្នែកទំនាក់ទំនងការបរទេស លោកបាហ្គោរី ត្រូវបានប្រជាជនប៉ាឡេស្ទីនពិពណ៌នាជាញឹកញាប់ថាជា ម៉ែនឌឺឡា (Mandela)ប៉ាឡេស្ទីន។ លោកត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងប្រធានអាជ្ញាធរប៉ាឡេស្ទីនដ៏មានសក្តានុពលរបស់ម៉ាខ្មូដ អាបាស ( Mahmoud Abbas) ដែលមានវ័យចំណាស់ហើយនោះ។