
រដ្ឋមន្ត្រីរដ្ឋាភិបាលប្រទេសនូវែលសេឡង់ ត្រូវបានក្រុមបាតុកររំខាន ហើយសុន្ទរកថារបស់រដ្ឋមន្ត្រី បានអូសបន្លាយពេលដោយបទចម្រៀង នៅថ្ងៃចន្ទនេះ ខណៈក្រុមរដ្ឋមន្ត្រីបានមកដល់ទីក្រុងវ៉ៃតាំងអ៊ី( Waitangi) សម្រាប់ការប្រារព្ធខួបនៃការចុះហត្ថលេខា លើឯកសារបង្កើតប្រទេសនូវែលសេឡង់ ជាសន្ធិសញ្ញាទីក្រុង Waitangi ។ នាយករដ្ឋមន្ត្រី លោក គ្រីស្តូហ្វ័រ លូសុន(Christopher Luxon) និងរដ្ឋមន្ត្រីរដ្ឋាភិបាលចម្រុះមួយចំនួន ត្រូវបានស្វាគមន៍ដោយក្រុមជនជាតិភាគតិច ម៉ា អ រី( Maori) មកកាន់កន្លែងចុះហត្ថលេខាក្នុងពិធីប្រពៃណីមួយ ប៉ុន្តែឧបនាយករដ្ឋមន្ត្រី លោក Winston Peters ត្រូវបានរំខានដោយក្រុមអ្នកតវ៉ា ដែលមិនពេញចិត្តចំពោះការផ្លាស់ប្តូរគោលនយោបាយជនជាតិដើមភាគតិច។ សម្ព័ន្ធស្តាំនិយមកណ្តាលរបស់ប្រទេសនូវែលសេឡង់ បានសន្យាថានឹងលុបចោលគោលនយោបាយ របស់រដ្ឋាភិបាលមុនៗ ជាពិសេសអ្នកទាំងឡាយណា ដែលជំរុញការប្រើប្រាស់ជាផ្លូវការនៃភាសាជនជាតិដើមភាគតិច ម៉ា អ រី( Maori) និងស្វែងរកការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងសិទ្ធិជនជាតិដើមភាគតិច។
នៅព្រឹកថ្ងៃចន្ទនេះ ក្រុមបាតុកររាប់រយនាក់ ដែលកំពុងកាន់ទង់ជាតិស និងកាន់ស្លាកក្តារប្រកាស មានសរសេរពាក្យថា ផ្តល់កិត្តិយសដល់សន្ធិសញ្ញា បានមកដល់ទីតាំងរៀបចំពិធី នៅទីក្រុង Waitangi។
អ្នករិះគន់ និយាយថា ចំណាត់ការនេះគឺជាជំហានថយក្រោយដ៏សំខាន់បំផុតសម្រាប់សិទ្ធិជនជាតិភាគតិច ម៉ា អ រី(Maori) ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយមនុស្សមួយចំនួន បានចាត់វិធានការផ្លូវច្បាប់ប្រឆាំងរដ្ឋាភិបាល ដើម្បីបញ្ឈប់ការផ្លាស់ប្តូរគោលនយោបាយ។
ការតវ៉ា ត្រូវបានរៀបផែនការទុកសម្រាប់ថ្ងៃប្រារព្ធពិធីដ៏សំខាន់នៅថ្ងៃទី ៦ ខែកុម្ភៈ ជាថ្ងៃខួបនៃឆ្នាំ ១៨៤០ នៅពេលដែលសន្ធិសញ្ញាទីក្រុង Waitangi ត្រូវបានចុះហត្ថលេខាលើកដំបូងរវាង ព្រះអង្គម្ចាស់ចក្រភពអង់គ្លេស និងប្រធានជនជាតិភាគតិច ម៉ា អ រី (Maori) ជាង ៥០០នាក់ ។