
រូបភាពវីដេអូឃ្លីបបញ្ចេញដោយក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ ឃើញមនុស្សរងរបួសទទួលបានការព្យាបាលដោយក្រុមគ្រូពេទ្យ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Al-Aqsa ក្រោយអគារផ្ទះល្វែង រងការវាយប្រហារនៅទីក្រុងភាគកណ្តាល Deir al-Balah ស្ថិតក្នុងតំបន់ហ្គាហ្សា ។
ក្រុមរថយន្តគិលានសង្រ្គោះអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានរកឃើញសាកសពទុក្ករបុគ្គល ២នាក់ និងអ្នករងរបួសជាច្រើននាក់ ។
ក្រុមមន្រ្តីសុខភាពហ្គាហ្សា និយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ១៨នាក់នៅទីក្រុង Rafah និងទីក្រុង Deir Al-Balah គឺជាទីក្រុងចុងក្រោយគេចំនួន ២នៅតំបន់ហ្គាហ្សា ដែលទាហានអ៊ីស្រាអែល ពុំត្រូវបានដាក់ពង្រាយ ។
ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៧.៣៦៥នាក់ ខណៈដែលមនុស្ស ៦៦.៦៣០នាក់ផ្សេងទៀត បានរងរបួស ។
យោងតាមអាជ្ញាធរអ៊ីស្រាអែល បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកប្រឆាំងនឹងការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់ លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់ប្រជាជនអ៊ីស្រាអែលប្រហែល ១.២០០នាក់ ៕