ប្រមុខការពារជាតិហ្វីលីពីន ប្តេជ្ញាការពារអធិបតេយ្យភាពក្នុងពេលមានការគំរាមកំហែងពីការធ្វើអបគមន៍

2024/02/05 11:40:08 pm        54

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈនេះ បានប្តេជ្ញាថានឹងអនុវត្តយ៉ាងតឹងរ៉ឹង នូវអធិបតេយ្យភាពរបស់ប្រទេស ដោយចូលរួមជាមួយមន្ត្រីសន្តិសុខ ដែលសន្យាការពារប្រទេស បន្ទាប់ពីការគម្រាមកំហែងពីការធ្វើអបគមន៍ ដែលបង្កើតឡើងដោយអតីតប្រធានាធិបតី លោក រ៉ូទ្រីហ្គោ ឌូទឺតេ(Rodrigo Duterte)។ លោក Duterte កាលពីថ្ងៃទី ៣០ ខែមករា បានអំពាវនាវឱ្យមានឯករាជ្យភាពនៅកោះ មីនដាណាវ(Mindanao) ជាស្រុកកំណើតរបស់លោក នៅភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈសម្ព័ន្ធភាពរបស់លោកជាមួយប្រធានាធិបតី លោក ហ្វឺឌីណង់ ម៉ាកូស ជេ អ(Ferdinand Marcos Jr) បានបែកបាក់កាលពីសប្តាហ៍មុន ជុំវិញការខ្វែងគំនិតគ្នាលើកិច្ចប្រឹងប្រែងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ (Gilberto Teodoro) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «កាតព្វកិច្ចរបស់ក្រសួងការពារជាតិ គឺធានាឲ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ របស់រដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។ លោកបាននិយាយថា «យើងនឹងអនុវត្តកាតព្វកិច្ចនេះយ៉ាងតឹងរ៉ឹង មិនថាខាងក្រៅ ឬផ្ទៃក្នុងនោះទេ»។

សុន្ទរកថារបស់លោក Teodoro បានគាំទ្រសេចក្តីថ្លែងការណ៍ស្រដៀងគ្នា ធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិ ដែលកាលពីថ្ងៃអាទិត្យ បាននិយាយថា រដ្ឋាភិបាលនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់សិទ្ធិអំណាច និងកងកម្លាំងរបស់ខ្លួន ដើម្បីបង្ក្រាប និងបញ្ឈប់ការប៉ុនប៉ងណាមួយដើម្បីផ្តាច់ខ្លួនជាសាធារណៈ។ លោក Duterte បានបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាប្រធានាធិបតីហ្វីលីពីនដំបូងគេ ដែលបានសាទរពីកោះ Mindanao សម្បូរទៅដោយធនធាន ត្រូវបានញាំញីដោយអំពើហិង្សា និងជម្លោះអស់ជាច្រើនទសវត្សរ៍ ខណៈរដ្ឋាភិបាល បានប្រយុទ្ធជាមួយក្រុមបះបោរ និងក្រុមជ្រុលនិយម។ ភាពចលាចល នេះបានបង្អាក់ទឹកចិត្តដល់ការវិនិយោគ និងបណ្តាលឲ្យភូមិជាច្រើនស្ថិតក្នុងភាពក្រីក្រ។

អត្ថបទដែលទាក់ទង

ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm       
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm