នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្ត អញ្ជើញជាអធិប តីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារផ្តល់ឈាម ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦ មករាខេត្តព្រះវិហារ ដែលពិធីនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យជាច្រើនរូប ។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានលើកឡើងថា ពិធីបញ្ចុះបឋមសិលានេះ គឺជាសមិទ្ធផលគួរជាទីមោទនរបស់ប្រជាជនខេត្តព្រះវិហារ ទាំងមូល ដែលក្នុងមន្ទីរពេទ្យរបស់យើងបានកសាងអគារផ្តល់ឈាមមួយក្នុងចំណោមសមិទ្ធផលថ្មីជាច្រើន ហើយអាគារផ្តល់ឈាមនេះ សម្រាប់រក្សាទុកឈាមឲ្យបានល្អ ដើម្បីជួយសង្គ្រោះ អាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលត្រូវការឈាមសម្រាប់សង្គ្រោះបន្ទាន់ ។
លើសពីនេះទៅទៀតអគារផ្តល់ាឈាមនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឈាម និងរក្សាឈាមដែលយើង ទទួលបានពីគ្រប់មជ្ឈដ្ឋាន ដែលបានផ្តល់ឈាមជូនដល់មន្ទីរពេទ្យខេត្តរបស់យើងពីសំណាក់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការយកទៅផ្គត់ផ្គង់ដល់បងប្អូន ដែលគាត់មានតម្រូវការឈាម ។
គួបញ្ជាក់ថា អគារផ្តល់ឈាមថ្មីនេះមាន ទំហំ១៦ម៉ែត្រX៨ម៉ែត្រ ប្រក់ក្បឿងកម្ពស់មួយ ជាន់តាមការគ្រោងទុក និងត្រូវបានបញ្ចប់ឲ្យបានរួចរាល់ដើមខែឧសភា ឆ្នាំ២០២៤ខាងមុខ ក្រោមការឧបត្ថម្ភថវិកាផ្ទាល់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត គឺសាងសង់ដើម្បីធានានូវ ដំណើរការផ្តល់ឈាម ដោយក្នុងនោះរួមមាន កន្លែងស្តុកឈាម បន្ទប់រងចាំ កន្លែងផលិត ផ្តល់ឈាម ក៏ដូចជាបន្ទាប់សម្រាប់ទទួលអំណោយឈាម ។ ឈាមនិងសមាសសភាពឈាមមាន សារៈសំខាន់ណាស់ សម្រាប់ជួយជិវិតមនុស្សឲ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺដូចជា៖ ការវះ កាត់ធំៗ ការសម្រាលកូនមិនប្រក្រតី គ្រោះថ្នាក់ធ្ងន់ធ្ងរ ជំងឺមហារី ជំងឺខ្សោយតម្រងនោម ៕






