ទួរគី និងរុស្ស៊ី គ្រោងពិភាក្សាអំពី«យន្តការថ្មី»សម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2024/02/06 01:22:47 am        57

រដ្ឋមន្ត្រីការបរទេសទួរគីលោក ហាកាន ហ្វីដា (Hakan Fidan) បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីថ្ងៃទី៤ ខែកុម្ភៈ ដូចដែលបានរាយការណ៍ដោយសារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាមៀ ពូទីន (Vladimir Putin) នឹងពិភាក្សាអំពីយន្តការថ្មីសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកពូទីនទៅកាន់ប្រទេសទួរគី។ 

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃទី២៩ មករា បានប្រកាសពីផែនការរបស់លោកពូទីនទៅបំពេញទស្សនកិច្ចនៅទួរគីក្នុងខែកុម្ភៈ។ ដំណើរទស្សនកិច្ចដែលត្រូវគ្រោងនៅថ្ងៃទី១២ ខែកុម្ភៈ គឺជាដំណើរលើកដំបូងរបស់លោក ពូទីន ទៅកាន់ប្រទេសមួយរបស់អង្គការណាតូ ចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។

លោកហ្វីដាន បានប្រាប់ទូរទស្សន៍ A Haber ថា មេដឹកនាំទាំងពីរ នឹងពិភាក្សាអំពី «វិធីសាស្រ្តថ្មី» នៃការដឹកជញ្ជូនផលិតផលគ្រាប់ធញ្ញជាតិអ៊ុយក្រែន បន្ទាប់ពីការដករបស់ទីក្រុងមូស្គូពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នៅក្នុងខែកក្កដាឆ្នាំ ២០២៣។

លោកបានបន្តថា៖«កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិពីមុនដំណើរការនៅក្នុងយន្តការជាក់លាក់មួយ ឥឡូវនេះ វាត្រូវបានគេមើលឃើញថា មានលទ្ធភាពនៃដំណើរការជាមួយនឹងយន្តការផ្សេងគ្នា ហើយឥឡូវនេះមានការខិតខំប្រឹងប្រែង ដើម្បីបញ្ជាក់អំពីលទ្ធភាពនេះ»។

អង្គការសហប្រជាជាតិ និងទួរគី បានសម្របសម្រួលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ នៅក្នុងខែកក្កដា ឆ្នាំ ២០២២ ដើម្បីកាត់បន្ថយវិបត្តិស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយសង្រ្គាមពេញទំហឹងរបស់     រុស្ស៊ី។ ចាប់តាំងពីការចាកចេញជាឯកតោភាគីរបស់រុស្ស៊ីមក ទីក្រុងអង់ការ៉ា បានជួបពិភាក្សាទាំងជាមួយទីក្រុងគីវ និងទីក្រុងមូស្គូ ដោយពិភាក្សាអំពីជម្រើសសម្រាប់ការស្តារឡើងវិញ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm