
រូបភាពវីដេអូឃ្លីបឃើញតំបន់កាស្មៀ ប្រទេសឥណ្ឌា គ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់កាលពីថ្ងៃអាទិត្យ ។
ជ្រលងភ្នំ Gulmarg និងតំបន់ជុំវិញទីនោះ មានព្រិលធ្លាក់យ៉ាងសក្បុស ធ្វើឲ្យតំបន់មួយនេះ ប្រែក្លាយជាឋានសួគ៌ដ៏ស្រស់ស្អាត ជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកកម្សាន្តលេង នារដូវរងា ។
ក្រសួងឧតុនិយមឥណ្ឌា បានព្យាករណ៍ពីការធ្លាក់ព្រិលខ្លាំងជាងនេះនៅភាគខាងលិចតំបន់ភ្នំហិម៉ាឡៃ និងតំបន់វាលទំនាបជាប់គ្នា រហូតដល់សប្តាហ៍ក្រោយ ។
សីតុណ្ហភាពអប្បបរានៅតំបន់វាលស្មៅ Gulmarg បានធ្លាក់ចុះជាច្រើនអង្សាសេពីក្រោមចំណុចកក អស់រយៈពេល ៤ថ្ងៃមកហើយ ។ សីតុណ្ហភាពបានធ្លាក់ចុះដល់ដក ៧អង្សាសេកាលពីថ្ងៃអាទិត្យ ។
នៅដើមខែនេះ កង្វះខាតធ្លាក់ព្រិល នាំឲ្យគ្មានកន្លែងជិះស្គី និងការលុបចោលវិស្សមកាលនៅតំបន់ភ្នំហិម៉ាឡៃ របស់ឥណ្ឌា ក្នុងនោះក្រុមអ្នកវិទ្យាសាស្រ្ត បានដាក់ការស្តីបន្ទោសលើរដូវរងាខុសពីធម្មតានេះ ថាជាប់ពាក់ព័ន្ធនឹងបាតុភូតអាកាសធាតុអែល នីញ៉ូ ៕