ទាំងរុស្ស៊ី ទាំងអ៊ុយក្រែន បានរាយការណ៍ពីការវាយរបកគ្នាទៅវិញទៅមកទៅលើគោលដៅយោធារៀងៗខ្លួន

2024/02/06 01:25:50 am        97

យោងតាមការធ្វើបច្ចុប្បន្នភាពថ្មីៗស្ដីពីជម្លោះបានអោយដឹងថា រុស្ស៊ីបានអះអាងកាលពីថ្ងៃអាទិត្យថាកងទ័ពរបស់ខ្លួន បានវាយទប់ការវាយប្រហារជាច្រើនមុខព្រួញរបស់ អ៊ុយក្រែន ខណៈអ៊ុយក្រែននិយាយថា កងទ័ពរបស់ខ្លួន បានបន្ដប្រតិបត្ដការវាយលុកជាច្រើនមុខព្រួញលើសត្រូវ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់ខ្លួនបានវាយកម្ទេចការវាយប្រហារចំនួន៩លើករបស់កងទ័ពអ៊ុយក្រែន ដែលចេញពីមុខព្រួញជាច្រើន ដោយបានបំផ្លាញរថពាសដែក រថក្រោះអស់ជាច្រើនគ្រឿង និងកាំភ្លើងផ្លោងធុនM777 ជាច្រើនគ្រឿង និងគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត ព្រមទាំងឃ្លាំងស្តុកគ្រាប់រំសេវមួយកន្លែង និងឃ្លាំងស្ដុកប្រេង ឥន្ធនៈ១កន្លែងផងដែរ។

ក្រសួងការពារជាតិ ក៏បាននិយាយផងដែរថា កងទ័ពអាកាសរុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនពីខាងភាគីអ៊ុយក្រែនចំនួន៩៧គ្រឿង។

នៅថ្ងៃជាមួយគ្នានេះដែរ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាងថា រយៈពេល២៤ម៉ោងកន្លង

ទៅនេះ ការប៉ះទង្គិចគ្នាចំនួន៥៩លើកបានកើតឡើងនៅសមរភូមិជាច្រើន ហើយកងទ័ពអ៊ុយក្រែន បានបន្ដប្រតិបត្ដការវាយលុករបស់ខ្លួននៅ៦មុខព្រួញ ដោយបានបំផ្លាញកាំភ្លើងធំ១ដើម មីស៊ីលប្រភេទ KH-59មួយ ដើមនិងយានដ្រូនចំនួន១៣គ្រឿង៕

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm