ត្រឹមតែជាង២ខែ បុគ្គលស្វ័យនិយោជន៍ និងសមាជិកប.ស.ស.ក្នុងបន្ទុក ជាង ៧៤ម៉ឺននាក់ទៅទទួលសេវាព្យាបាលឥតគិតថ្លៃ

2024/02/06 02:04:05 am        291

ភ្នំពេញ ៖ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាច្រើន បានសម្តែងការពេញចិត្តចំពោះគោលនយោបាយ របស់រដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (បេឡាជាតិសន្តិសុខសង្គម)។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានមើលឃើញពីគុណប្រយោជន៍ នៃការប្រើប្រាស់បណ្ណប.ស.ស ដែលធ្វើឱ្យសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគាត់មានភាពលំនឹង។ 

នេះជាប្រសាសន៍លើកឡើងរបស់លោកហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ 

លោកហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានសមាជិកគោលដៅសរុបចំនួន១៣៥ ៣៤១នាក់ (ស្រី៨៣២ ៤៦នាក់) ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន១១៦ ០៧០នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន១៩២ ៧១នាក់។

អគ្គនាយករង ប.ស.ស រូបនេះបន្ថែមថា ដោយទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ការទៅទទួលសេវាព្យាបាលនៅមូលដ្ឋានសុខាភិបាល និងវេជ្ជសាស្ត្រក៏មានច្រើនផងដែរ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សមាជិក ប.ស.ស បានទៅទទួលសេវាព្យបាលនៅមូលដ្ឋានសុខាភិបាល មានសរុបចំនួន៧៤៥ ៧៦ករណី ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន៧៣១ ៨៤ករណី និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន១៣៩២ករណី ហើយបើគិតចំពោះការចំណាយទៅលើមូលដ្ឋានសុខាភិបាល វិញអស់ប្រមាណ៣៥ម៉ឺនដុល្លារអាមេរិក។

គួរបញ្ជាក់ថា ការចុះឈ្មោះជាសមាជិក ប.ស.ស ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានការបង់ភាគទានត្រឹមតែ១៥៦០០រៀលប៉ុណ្ណោះក្នុងមួយខែ។ ប្រជាពលរដ្ឋជាសមាជិកនឹងទទួលបានការព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យ ឬមូលដ្ឋានសុខាភិបាលដៃគូរបស់បេឡាជាតិសន្តិសុខសង្គម។

លោកហេង សុផាន់ណារិទ្ធ បានបញ្ជាក់ផងដែរថា សម្រាប់ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៨ បេឡាជាតិសន្តិសុខសង្គមនឹងពង្រីកវិសាលភាពទៅកាន់ប្រជាពលរដ្ឋចំនួន៦៧ម៉ឺននាក់ក្នុងមួយឆ្នាំ គោលដៅចំបងទី១ចំនួន៣លាននាក់ និងគោលដៅធំបំផុត ដើម្បីឈានដល់ការគ្របដណ្តប់លើសុខភាពជាសកលគឺចំនួន៩លាននាក់៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm