វិទ្យាស្ថានដើម្បីការសិក្សាពីសង្គ្រាម៖ វិមានក្រឹមឡាំងបង្កើនការគាំទ្រទ្វេដងរបស់ខ្លួនសម្រាប់អ៊ីរ៉ង់

2024/02/06 02:08:03 am        22

វិទ្យាស្ថានដើម្បីការសិក្សាពីសង្គ្រាម (ISW) បានវិភាគសេចក្តីថ្លែងការណ៍របស់រុស្ស៊ីក្នុងការគាំទ្រអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើក្រុមសកម្មប្រយុទ្ធដែលគាំទ្រអ៊ីរ៉ង់។

វិទ្យាស្ថាន ISW បានបង្ហាញថា វិមានក្រឹមឡាំង កំពុងបង្កើនការគាំទ្ររបស់ខ្លួនទ្វេដងសម្រាប់អ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិក កំពុងបើកការវាយប្រហារ ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេម៉ែនពីការវាយប្រហារលើសហរដ្ឋអាមេរិក និងគោលដៅផ្សេងទៀត។

ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសចំពោះការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន ដែលបានធ្វើឡើង កាលពីថ្ងៃទី៣ ខែកុម្ភៈ។

អ្នកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសការវាយប្រហារនេះថា ជា «ទង្វើដ៏ច្បាស់នៃការឈ្លានពានរបស់អាមេរិក-អង់គ្លេស ហើយបានអះអាងថា ពួកគេបានបង្ហាញពី «លក្ខណៈឈ្លានពានរបស់គោលនយោបាយអាមេរិក» និង «ការមិនគោរពទាំងស្រុងចំពោះច្បាប់អន្តរជាតិ»។

អ្នកស្រីហ្សាខារ៉ូវ៉ា បានអះអាងថា ការវាយប្រហារតាមអាកាសរបស់អាមេរិកគឺ «រៀបចំជាពិសេស» ដើម្បីបង្កជម្លោះនៅមជ្ឈិមបូព៌ា។

លើសពីនេះទៀត អ្នកស្រីបានរិះគន់ចក្រភពអង់គ្លេសចំពោះការចូលរួមរបស់ខ្លួន នៅក្នុងការវាយប្រហារតាមអាកាស ហើយបានអះអាងថា ចក្រភពអង់គ្លេស «មិនទាន់ឆ្លើយតប» ចំពោះ«កិច្ចប្រឹងប្រែង » របស់ខ្លួនក្នុងការគាំទ្រគោលនយោបាយបង្កហេតុរបស់សហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm