
ផ្សែងអ័ព្ទយ៉ាងក្រាស់ បានគ្របដណ្តប់តំបន់ជាយក្រុង Lahore ដែលជាទីក្រុងធំបំផុតទី ២របស់ប្រទេសប៉ាគីស្ថាន ធ្វើឲ្យកាត់បន្ថយរយៈចម្ងាយមើលឃើញនៅថ្ងៃចន្ទនេះ ។
យោងតាមការអះអាងរបស់ក្រសួងឧតុនិយមប៉ាគីស្ថាន បានឲ្យដឹងថា តំបន់ជាច្រើននៅខេត្តភាគកណ្តាល Punjab ដែលរដ្ឋធានី Lahorស្ថិតនៅ បន្តគ្របដណ្តប់ដោយផ្សែងអ័ព្ទ ជាមួយនឹងរយៈចម្ងាយមើលឃើញទាប ។
គួរឲ្យដឹងថា អំឡុងរដូវរងា ខេត្ត Punjab, Khyber Pakhtunkhwa និងខេត្ត Sindh បានរងផលប៉ះពាល់ដោយសារផ្សែងអ័ព្ទ ។
ខ្យល់ត្រជាក់ពីភាគខាងជើង ហើយសីតុណ្ហភាពពេលថ្ងៃធ្លាក់ចុះគ្រប់គ្រាន់ បង្កឲ្យកើតមានផ្សែងអ័ព្ទបែបនេះ ៕