
យោងតាមសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងដោយការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា ប្រទេសចិន បានប្ដេជ្ញា ជំរុញឲ្យមានបរិយាកាសធុរកិច្ចទីផ្សារតម្រង់ទិស ដែលផ្អែកលើច្បាប់និងកម្រិតពិភពលោក។
យោងតាមសន្និសីទសារព័ត៌មានបានឲ្យដឹងថា គោលបំណងមួយក្នុងចំណោមគោលបំណងជាច្រើន គឺត្រូវបង្កើតឲ្យមានទីផ្សាររួមជាតិមួយ ដើម្បីធានាឲ្យមានការប្រកួតប្រជែងត្រឹមត្រូវ និងកាត់បន្ថយតម្លៃប្រតិបត្ដការសម្រាប់សហគ្រាស ។
យោងតាមកិច្ចប្រតិបត្ដដែលធ្វើឡើងដោយក្រុមប្រឹក្សារដ្ឋ កាលពីថ្ងៃទី២កុម្ភៈអោយដឹងថា ការបង្កើតឲ្យមានបរិយាកាសធុរកិច្ចទីផ្សារតម្រង់ទិស ផ្អែកលើច្បាប់ និងមានលក្ខណអន្ដរជាតិ និងពង្រឹងអោយមានទំនុកចិត្ដលើផ្នែកពាណិជ្ជកម្មទាំងស្រុង។
យោងតាមកិច្ចប្រជុំអោយដឹងថា ការងាបន្ថែម គួតែត្រូវបានគេធ្វើដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលកំពុងលេចឡើងលើផ្នែកពាណិជ្ជកម្ម បង្កើតការអភិវឌ្ឍន៍អោយកាន់តែធំនិង ធ្វើអោយទីផ្សាមាន
ឯកភាពជាតិ ពង្រឹងការវិនិច្ឆ័យ ពីស្ថេរភាពម៉ាក្រូការចង្អុលទិសគោលនយោបាយ តម្លាភាព និងបរិយាកាសនយោបាយដែលអាចព្យាករណ៍បាន៕