ហ្សកហ្ស៊ី និយាយថាខ្លួនរឹបអូសបានគ្រឿងផ្ទុះដែលបញ្ជូនចេញពីអ៊ុយក្រែនទៅកាន់រុស្ស៊ី

2024/02/05 07:20:39 pm        334

សេវាកម្មសន្តិសុខរដ្ឋរបស់ហ្សកហ្ស៊ី និយាយនៅថ្ងៃចន្ទនេះថា ខ្លួនរឹបអូសបានការដឹកជញ្ជូនគ្រឿងផ្ទុះដែលធ្វើដំណើរទៅកាន់ទីក្រុង Voronezh របស់រុស្ស៊ី ចេញពីកំពង់ផែ Odesa របស់អ៊ុយក្រែន ។

ទីភ្នាក់ងារសន្តិសុខក្នុងស្រុកហ្សកហ្ស៊ី និយាយថា គ្រឿងផ្ទុះទាំងនេះ បានលាក់នៅក្នុងទំនិញអាគុយរថយន្តដែលចូលក្នុងប្រទេសហ្សកហ្ស៊ី កាលពីខែមករា ចេញពីអ៊ុយក្រែន ឆ្លងកាត់រ៉ូម៉ានី ប៊ុលហ្គារី និងទួរគី ហើយត្រូវរឹបអូសបាននៅចំណុចព្រំដែនរបស់ពួកគេជាមួយរុស្ស៊ី ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទំនិញគ្រឿងផ្ទុះទាំងនេះ បានមកដល់ហ្សកហ្ស៊ី នៅក្នុងរថយន្តដឹកទំនិញគ្រប់គ្រងដោយអ៊ុយក្រែន ហើយត្រូវបានគេដឹកបញ្ចូនទៅកាន់ទីក្រុង Voronezh របស់រុស្ស៊ី ដែលមានចម្ងាយប្រហែល ១៨០គ.មពីព្រំដែនអ៊ុយក្រែន ។ ពួកគេពុំបានបញ្ជាក់ថាតើគ្រឿងផ្ទុះទាំងនេះ ដឹកជញ្ជូនក្នុងបុព្វហេតុអ្វីនោះទេ ។

កាលពីឆ្នាំ ២០២២ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី និយាយថា គ្រឿងផ្ទុះផ្ទុកក្នុងរថយន្តត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារដែលបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរស្ពាន់គ្រីមៀ ដែលចូលរុស្ស៊ីចេញពីអ៊ុយក្រែនតាមផ្លូវស្រដៀងគ្នា ។

ដោយឡែក ទីភ្នាក់ងារសន្តិសុខ SBU របស់អ៊ុយក្រែន ដែលប្រកាសទទួលស្គាល់ការវាយប្រហារជាបន្តបន្ទាប់លើគោលដៅរុស្ស៊ី ពុំបានឆ្លើយតបភ្លាមៗនោះឡើយចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am