
ប្រជាជនប៉ាឡេស្ទីនដែលកំពុងលាក់ខ្លួនពីក្រោមការទម្លាក់គ្រាប់បែក នៅតំបន់ហ្កាហ្សា នៅថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) នេះ បាននិយាយថា ពួកគេសង្ឃឹមថា ដំណើរទស្សនកិច្ចទៅកាន់តំបន់នេះពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក ចុងក្រោយនឹងបង្កើតបានបនូវបទឈប់បាញ់មួយទាន់ពេលវេលា ដើម្បីទប់ស្កាត់ការវាយប្រហារថ្មីដែលត្រូវបានគំរាមកំហែងដោយអ៊ីស្រាអែលលើជម្រកជនភៀសខ្លួនចុងក្រោយ នៅឯព្រំដែនរបស់ដែនដីនេះ។
លោក Antony Blinken បានធ្វើដំណើរតាមផ្លូវអាកាសឆ្ពោះទៅកាន់មជ្ឈិមបូព៌ា ដែលជាការធ្វើដំណើរលើកដំបូងរបស់លោក ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានសម្រុះសម្រួលនូវកិច្ចប្រឹងប្រែង ជាមួយនឹងកម្លាំងអ៊ីស្រាអែល ដើម្បីឲ្យមានបទឈប់បាញ់នៃសង្គ្រាម ត្រូវបានបន្លាយពេលវេលាជាលើកដំបូង។
ការផ្តល់ជូនដល់ក្រុមហាម៉ាសកាលពីសប្តាហ៍មុន ដោយអ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប នៅតែរង់ចាំការឆ្លើយតបពីក្រុមសកម្មប្រយុទ្ធដែលនិយាយថា ពួកគេចង់បានការធានាបន្ថែមទៀត ដែលវានឹងនាំមកនូវការបញ្ចប់សង្គ្រាមដែលមានរយៈពេល៤ខែ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ការជំរុញការទូតរបស់សហរដ្ឋអាមេរិកកើតឡើង ចំពេលដែលទីក្រុងវ៉ាស៊ីនតោន ក៏កំពុងព្យាយាមទប់ស្កាត់ការកើនឡើងបន្ថែមទៀតនូវជម្លោះ នៅកន្លែងផ្សេងទៀតក្នុងតំបន់ បន្ទាប់ពីមានការវាយប្រហារតាមអាកាស ២ថ្ងៃរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅទូទាំងមជ្ឈិមបូព៌ា។
ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានបន្តការវាយលុករបស់ខ្លួនក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតមួយចំនួននៃសង្រ្គាម ហើយបានគំរាមកំហែងការវាយលុកតាមផ្លូវគោកថ្មីលើទីក្រុង Rafah ជាទីក្រុងតូចមួយដែលប្រជាជនជាងពាក់កណ្តាលនៃតំបន់ហ្កាហ្សា ឥឡូវនេះកំពុងបោះជំរំក្បែរព្រំដែនភាគខាងត្បូងរបស់ដែនដី ដែលមានព្រំប្រទល់ជាប់ប្រទេសអេហ្ស៊ីប ដោយភាគច្រើនដេកនៅក្នុងតង់បណ្តោះអាសន្ន។
សំណើបទឈប់បាញ់ដែលត្រូវបានពិពណ៌នាដោយប្រភពជិតដិតនឹងកិច្ចចរចានេះ នឹងឃើញមានបទឈប់បាញ់ ដែលមានរយៈពេលយ៉ាងហោចណាស់ ៤០ថ្ងៃ ខណៈពេលដែលក្រុមសកម្មប្រយុទ្ធនឹងដោះលែងចំណាប់ថ្នូរនៅសល់ពីក្នុងចំណោម ២៥៣នាក់ដែលពួកគេចាប់បាន អំឡុងការវាយឆ្មក់ដ៏សាហាវ កាលពីថ្ងៃទី៧ ខែតុលា ចូលទៅក្នុងប្រទេសអ៊ីស្រាអែលដែលបណ្តាលឲ្យមានសង្គ្រាមនេះឡើង៕