
ទីភ្នាក់ងាព័ត៌មានWAFAផ្លូវការរបស់ប៉ាឡេស្ទីន បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់អាយុ១៤ឆ្នាំ នៅជិតកន្លែងតាំងទីលំនៅម៉ាអាលេ អាឌូមីម(Maale Adumim) នៅថ្ងៃច័ន្ទនេះ។
នៅក្នុងសេចក្ដីថ្លែងការមួយដែលចេញដោយ នគបាលអ៊ីស្រាអែល គេបាននិយាយថា ក្មេងជំទង់នោះ ត្រូវបានគេត្រួតពិនិត្យក្នុងអំឡុងប្រតិបត្ដការសន្តិសុខដែលកំពុងធ្វើឡើង។
យោងតាមសេចក្ដីថ្លែងការបានឲ្យដឹងថា ក្មេងជំទង់ដែលមានកាំបិតមួយ និងបានប៉ុនប៉ងចាក់សមត្ថកិច្ចម្នាក់ ដែលបានឆ្លើយតបវិញដោយបាញ់សម្លាប់ក្មេងប្រុសនោះ។ សេក្ដីរាយការណ៍បានបន្ដថា នៅពេលនេះមិនមានកម្លាំងសមត្ថកិច្ចអ៊ីស្រាអែលណាម្នាក់ស្លាប់នោះទេ។
សង្រ្គាមក្នុងតំបន់ហ្កាហ្សា បាននាំឲ្យផ្ទុះអំពើហឹង្សានៅក្នុងតំបន់វេស បេង ដែលកាន់កាប់ដោយអ៊ីស្រាអែល ជាទឹកដីមួយដែលប៉ាឡេស្ទីនកំពុងស្វែងរកការបង្កើតរដ្ឋមួយរបស់ខ្លួន៕