សម្តេចធិបតី៖ គ្រូឯកទេសអប់រំកាយទាំង១០០រូប ទើបប្រឡងជាប់ នឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យអប់រំ

2024/02/06 02:52:56 pm        412

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គ្រូឯកទេសអប់រំកាយ និងកីឡាទាំង១០០រូប ដែលទើបតែប្រឡងជាប់នាពេលប៉ុន្មានថ្ងៃកន្លងទៅ នឹងក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាកសាងនូវមូលធនមនុស្ស ខណៈគ្រូទាំង១០០នាក់ គឺបានឆ្លងកាត់នៃការប្រឡងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ននោះ។

តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រោយពីការប្រឡងប្រជែងប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលជាគោលការណ៍ចម្បងរបស់រដ្ឋាភិបាលក្នុងការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ, ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសបាននូវគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ជាស្ថាពរ ចេញពីបេក្ខជនប្រឡងប្រជែង ចំនួន ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ។

សម្តេចធិបតី លើកឡើងទៀតថា បេក្ខជនដែលជាប់ជាស្ថាពរទាំង ១០០ នាក់ ក្នុងគោលដៅ​ខេត្តចំនួន ២១ មានដូចជា កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ៧៥នាក់ (ស្រ្តី ០៧ នាក់) បែងបចែកតាមបណ្តាខេត្តចំនួន២០ ក្នុងនោះ មានវិទ្យាល័យចំនួន២១ និងអនុវិទ្យាល័យចំនួន៥៤។កម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ២៥នាក់ ( ស្ត្រី ០១ នាក់) បែងចែកតាមបណ្តាខេត្តចំនួន ១៣ ក្នុងនោះមាន វិទ្យាល័យ ចំនួន១៥ និងអនុវិទ្យាល័យ ចំនួន ១០។

សម្តេចធិបតី បានបញ្ជាក់ថា«គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡាទាំង ១០០រូបត្រូវបំពេញ​តាមសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ ដើម្បីអាចក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាល ​នីតិកាលទី៧ ក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាកសាង​នូវមូលធនមនុស្ស ក្លាយជាប្រជាជនសកល​ ពោរពេញដោយសក្តានុពល និងសមត្ថភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ឱ្យអនុវត្តនាថ្ងៃទី២៤ សីហា ២០២៣ និងផ្នែកមួយដ៏សំខាន់ ដើម្បីសម្រេច​បាននូវចក្ខុវិស័យក្លាយជាប្រទេស​ដែលមាន​ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមាន ក្នុងឆ្នា២០៥០ជាដើម»៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm