បាល់ទាត់៖ ក្លិបអង់គ្លេស Leicester City បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិហ្សាំប៊ី Patson Daka ពីក្លិបអូទ្រីស Red Bull Leipzig តម្លៃ ២២លានផោន។ កីឡាករវ័យ ២២ឆ្នាំរូបនេះរកបាន ២៧គ្រាប់ក្នុងការបង្ហាញខ្លួន ២៨ប្រកួតអោយ Salzburg រដូវកាលមុនជួយក្រុមឈ្នះជើងឯក ៤រដូវកាលជាប់គ្នា។

Patson Daka ត្រូវបានជ្រើសរើសជាតិកីឡាករឆ្នើមបំផុតប្រចាំរដូវកាលផងដែរ។ ជាមួយក្រុមជំរើសជាតិហ្សាំប៊ី Patson Daka រកបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ២២ប្រកួត និងធ្លាប់ជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០១៧ នៅទ្វីបអាហ្វ្រិកផងដែរ។ ក្រុមហ្សាំប៊ីមិនឆ្លងផុតវគ្គជំរុះបង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិកឡើយ មានន័យថា Patson Daka នឹងអាចបង្ហាញខ្លួនពេញរដូវកាលក្រោយនេះឱ្យ Leicester City៕
អត្ថបទ៖នាង សុភាវុធ