នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ វ្ល៉ាឌីស្លាវ កូស៊ីនៀក កាមីស (Władysław Kosiniak-Kamysz) បាននិយាយថា ប្រទេសរបស់លោក ត្រូវតែរៀបចំជាបន្ទាន់សម្រាប់ការគំរាមកំហែងនៃការធ្វើសង្គ្រាមជាមួយរុស្ស៊ី។

លោកកូស៊ីនៀក កាមីស ត្រូវបានសួរដោយកាសែតសារព័ត៌មាន Super Express ថាតើលោកបានចាត់ទុកការបរាជ័យយោធារបស់រុស្ស៊ីលើអ៊ុយក្រែន និងការឈ្លានពានជាបន្តបន្ទាប់លើទឹកដីប៉ូឡូញជាលទ្ធភាព ដែរឬទេ?
អ្នកនយោបាយអភិរក្សនិយមរូបនេះ បានឆ្លើយតបថា៖«ខ្ញុំរំពឹងគ្រប់សេណារីយោ ហើយចាត់ទុកជារឿងអាក្រក់បំផុតធ្ងន់ធ្ងរបំផុត។ នោះគឺជាភារកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិ ក្នុងស្ថានភាពដែលយើងរកឃើញខ្លួនឯងនាពេលបច្ចុប្បន្ននេះ»។
លោកកូស៊ីនៀក កាមីស មានវ័យ ៤២ឆ្នាំ បាននិយាយថា ខ្លួនមិនត្រឹមតែនិយាយពាក្យទាំងនេះចេញពីចិត្ត ទេ ប៉ុន្តែបានថ្លឹងថ្លែងពួកវាដោយប្រុងប្រយ័ត្នបំផុត។
ប៉ូឡូញជាសមាជិកសហភាពអឺរ៉ុប និងសម្ព័ន្ធភាពយោធាណាតូ។
លោកបានថ្លែងថា ក្រសួងការពារជាតិប៉ូឡូញ បានចាប់ផ្តើមជំហានជាក់ស្តែងរួចហើយ ដើម្បីរៀបចំសម្រាប់ការគំរាមកំហែង រួមទាំងការពិនិត្យមើលចន្លោះប្រហោង ក្នុងការផ្គត់ផ្គង់សព្វាវុធសម្រាប់យោធា។
