តាកែវ៖ ក្រុមក្មេងទំនើង ៦នាក់បង្កការអុកឡុកប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវចាប់ខ្លួន កសាងសំណំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡេង ផាត មេបញ្ជាការមូលដ្ឋានស្រុក បានបង្រ្កាបករណីក្រុមក្មេងទំនើង ៦នាក់ បង្ករការអុកឡុក បណ្ដាលឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅចំណុច ភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យទាំង ៦នាក់ ១.ឈ្មោះ ហ៊ុន ប៊ុនតុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ, ២.ឈ្មោះ ឡន ភារុន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប្រវន័យ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ, ៣.ឈ្មោះ នូច ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិ/ឃុំ ស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ, ៤.ឈ្មោះ សយ តូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងរបើម ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ, ៥.ឈ្មោះ ញ៉ វណ្ណេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោករវៀង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ និង៦.ឈ្មោះ ណន សុខនឿន អាយុ១៨ ឆ្នាំមុខរបរកសិករ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ វត្ថុតាង ម៉ូតូចំនួន ០៤គ្រឿង ដាវចំនួន ០៤ដើម កាំបិតចំនួន ០២ដើម ។
ចំពោះជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យកងរាជអាវុធហត្ថខេត្ត តាកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ តារាវុទ្ធី


