ប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃច័ន្ទ (០៥ កុម្ភៈ) ថាចំនួនជនភៀសខ្លួននៅក្នុងប្រទេសបានកើនឡើងលើសពី ១១ លាននាក់ ដោយសារតែជម្លោះដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ។

លោក ហ្គ្រាហាម អាបឌែល កាដឺ (Graham Abdel-Qadir) រដ្ឋមន្ត្រីស្តីទីនៃក្រសួងវប្បធម៌ និងព័ត៌មានរបស់ប្រទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកភៀសខ្លួននោះ មានស្ត្រីចំនួន ៤ លាននាក់ និងកុមារ ៣ លាននាក់។ លោកបានបន្ថែមថា ចំនួន ៩០ ភាគរយនៃជនភៀសខ្លួនទាំងនោះ គឺមកពីរដ្ឋធានី ខាទុម (Khartoum) រដ្ឋ ហ្កេហ្ស៊ីរ៉ា (Gezira) និងតំបន់ ដាហ្វឺ (Darfur)។
ស៊ូដង់ បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក។ មនុស្សជាង ១៣.០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង នេះបើយោងតាមការប៉ាន់ស្មានដែលចេញផ្សាយកាលពីសប្តាហ៍មុនដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។
ការិយាល័យ OCHA បាននិយាយនៅក្នុងរបាយការណ៍មុននេះថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទំហំនៃការផ្លាស់ទីលំនៅនៅក្នុងប្រទេសស៊ូដង់ ដោយសារតែជម្លោះរីករាលដាល ដែលបានជំរុញឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងពិភពលោក៕
