ទីភ្នាក់ងារគ្រោះមហន្តរាយខេត្តបាននិយាយកាលពីថ្ងៃចន្ទ (០៥ កុម្ភៈ) ថាមនុស្សយ៉ាងហោចណាស់ ២០ នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅក្នុងផ្នែកខ្លះនៃភាគខាងត្បូងប្រទេសហ្វីលីពីន។
ក្រុមមន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា មនុស្ស ១៣ នាក់បានស្លាប់នៅក្នុងខេត្ត ដាវ៉ាវ ដឺអូរ៉ូ (Davao de Oro) ខណៈដែលមនុស្ស ២ នាក់កំពុងបាត់ខ្លួន ហើយមនុស្ស ៧ នាក់ទៀតបានស្លាប់នៅក្នុងខេត្តដាវ៉ាវ ឌែល ណតតេ (Davao del Norte) ដែលនៅជិតខាង។

ទិន្នន័យពីទីភ្នាក់ងារគ្រោះមហន្តរាយជាតិបង្ហាញថា ខ្យល់មូសុងឦសាន និងទំនាបនៃតំបន់សម្ពាធទាបបាននាំភ្លៀងធ្លាក់នៅតំបន់ភាគខាងត្បូង មីនដាណាវ (Mindanao) ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ដែលបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរ។
ទិន្នន័យនោះបានបន្ថែមថា មនុស្សជាង ៨១២.០០០ នាក់បានរងផលប៉ះពាល់ ដែលក្នុងនោះមនុស្សប្រហែល ៨៥.០០០ នាក់បានជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស។
បំណាក់ដី និងទឹកជំនន់ កើតមានឡើងជាញឹកញាប់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលជាប្រជុំកោះជាង ៧.៦០០ កោះមួយនេះ ដោយជាធម្មតាត្រូវបានវាយប្រហារដោយព្យុះត្រូពិចប្រហែល ២០ដង ជារៀងរាល់ឆ្នាំ៕
