ក្រសួងសង្គមកិច្ច បានសម្រេចសមិទ្ធផលលើការអនុវត្តកម្មវិធីជំនួយសង្គម និងបង្កើតមជ្ឈមណ្ឌលថ្មីៗ

2024/02/06 08:58:38 pm        203

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានសម្រេចនូវសមិទ្ធផលជាច្រើន។ សមិទ្ធផលទាំងនោះ រួមមានការអនុវត្តកម្មវិធីជំនួយសង្គមក្នុងគ្រាដែលជួបវិបត្តិផ្សេងៗ និងការបង្កើតមជ្ឈមណ្ឌលមួយចំនួនដែលបម្រើអត្ថប្រយោជន៍ដល់ក្រុមជនរងគ្រោះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរាយការណ៍ពីសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាន ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ ។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ក្រសួងបានអនុវត្តនូវកិច្ចអន្តរាគមន៍ជំនួយសង្គមចំនួន ០៥ នៅក្នុងដំណាក់កាលនៃការ កើតមាននូវវិបត្តិផ្សេងៗ។ កម្មវិធីជំនួយសង្គមដំបូង គឺកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ ម៉ឺននាក់ ចំណាយថវិកាអស់ ៣២ លានដុល្លារ។ កម្មវិធីនេះ ជាកម្មវិធីអចិន្ត្រៃយ៍។

កម្មវីធីបន្ទាប់ គឺការឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ជាកម្មវិធីធំជាប្រវត្តិសាស្ត្រ សម្រាប់កម្ពុជា ដោយជួយដល់គ្រួសារមានបណ្ណក្រីក្រទូទាំងប្រទេស។ កម្មវិធីនេះ បានអនុវត្តតាំងពី ខែមិថុនា ឆ្នាំ ២០២០ ដោយរដ្ឋបានជួយដល់គ្រួសារក្រីក្រ ក្នុងវង្វង់ ៧១ ម៉ឺនគ្រួសារ និងចំណាយថវិកាអស់ប្រមាណ ជាង ១៣០៦ លាន ដុល្លារ គិតត្រឹមថ្ងៃទី ខែមករា ឆ្នាំ២០២៤។

កម្មវិធីជំនួយសង្គមទី ៣ គឺកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ចប់។ កម្មវិធីនេះ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, និង គ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៏ ២០ កុម្ភៈ ២០២១។ កម្មវិធីនេះ រដ្ឋចំណាយថវិកាចំនួន ៦,៦៨ លាន ដុល្លារ។

 កម្មវិធីជំនួយសង្គមទី ៤ គឺជាការជួយដល់ គ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលបានអនុវត្តនៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ កម្មវិធីនេះ មានអ្នកទទួលផលសរុបចំនួន ៩៩ ១៦៩ គ្រួសារ ដោយចំណាយថវិកាសរុប ១១,៧០ លានដុល្លារ។

ចំពោះកម្មវិធីជំនួយសង្គមទី ៥ គឺការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេលមានសម្ពាធអតិផរណា។ កម្មវិធីនេះ បានចាប់ផ្ដើមអនុវត្តនៅ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៤៩៥ ៣០៧ គ្រួសារ ដោយចំណាយថវិកាអស់ចំនួន ៤៤ លានដុល្លារ។

ក្រៅពីកម្មវិធីជំនួយសង្គម ដែលបានដាក់ឱ្យអនុវត្តទាំងនេះ ក្រសួងសង្គមកិច្ចក៏បានរៀបចំ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលមួយចំនួនផងដែរ។ មជ្ឈមណ្ឌលទាំងនោះរួមមាន មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី  មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និង ផ្អែកលើសហគមន៍ កែវ ផុស” ខេត្តព្រះសីហនុមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កណ្តាលស្ទឹង ខេត្ត កណ្តាល មណ្ឌលថែទាំមនុស្សចាស់ ហើយក្រសួងក៏កំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្ត កណ្តាលផងដែរ៕ អត្ថបទ៖ គឹមហុក   

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm