មួយឆ្នាំមកនេះ ក្រោយការរញ្ជួយដីដ៏មហន្តរាយ ដែលបានវាយប្រហារប្រទេសទួរគី និងស៊ីរី អ្នកជម្លៀសខ្លួនមួយចំនួន កំពុងត្រៀមផ្លាស់ទៅកាន់លំនៅឋានសាធារណៈដែលទើបសាងសង់ថ្មី។ ការរញ្ជួយដី កាលពីថ្ងៃទី ៦ ខែកុម្ភៈ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៣.៥៣៧នាក់ស្លាប់នៅក្នុងប្រទេសទួរគីនិងប្រហែល ៦.០០០នាក់នៅក្នុងប្រទេសស៊ីរី។ នៅក្នុងប្រទេសទួរគី ជាកន្លែងដែលមនុស្សជិត ៧០០.០០០នាក់ នៅតែស្នាក់នៅក្នុងទូកុងតឺន័រដឹកទំនិញ ដោយលំនៅឋានសាធារណៈត្រូវបានបញ្ចប់ការសាងសង់ អាចផ្តល់ឲ្យគ្រួសារប្រហែល ៥០.០០០គ្រួសារ ដែលត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ចូល។

លំនៅឋានថ្មី នឹងត្រូវបានបង្កើតឡើងសម្រាប់១២០គ្រួសារ នៅក្នុងទីក្រុង អ៊ីសកេនឌឺរុន(Iskenderun) តំបន់ឆ្នេរមេឌីទែរ៉ាណេ ជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត។ អ្នកចូលរស់នៅក្នុងលំនៅឋាន ត្រូវបានជ្រើសរើសតាមរយៈសន្លឹកឆ្នោត ដែលបានចូលទៅកាន់គេហទំព័រ កាលពីថ្ងៃអាទិត្យ ដើម្បីមើលថាតើបន្ទប់ថ្មីរបស់ពួកគេមើលទៅដូចម្ដេច។ បុរសអាយុ ៤៥ឆ្នាំម្នាក់ និយាយថាលោករំភើបខ្លាំង ដែលបានជ្រើសរើសសម្រាប់លំនៅឋានសាធារណៈ ចាប់តាំងពីតង់និងទូរកុងតឺន័រ ដែលលោកធ្លាប់រស់នៅ មានស្ថានភាពក្តៅខ្លាំងនៅរដូវក្តៅ និងត្រជាក់ខ្លាំងក្នុងរដូវរងា។ ការរញ្ជួយដី បានបណ្តាលឱ្យមានការបំផ្លាញធ្ងន់ធ្ងរនៅទូទាំងតំបន់ដ៏ធំទូលាយ។
មន្ត្រី សង្ឃឹមថានឹងរារាំងប្រជាជន និងឧស្សាហកម្ម មិនឱ្យផ្លាស់ទីទៅកន្លែងផ្សេងទៀត។ ប៉ុន្តែមានតែមួយភាគប្រាំមួយ នៃគម្រោងលំនៅឋានសាធារណៈដែលបានគ្រោងទុក ត្រូវបានបញ្ចប់ការសាងសង់។ នៅក្នុងប្រទេសស៊ីរី ដែលហែកហួរដោយសង្រ្គាមស៊ីវិល ក្រុមមន្ត្រី បាននិងកំពុងព្យាយាមផ្តល់ជំនួយទៅកាន់តំបន់រងគ្រោះខ្លាំង នៅភាគពាយព្យ ប៉ុន្តែពួកគេប្រឈមមុខការលំបាក ក្នុងការធ្វើការនៅក្នុងតំបន់ដែលកាន់កាប់ដោយកងកម្លាំងប្រឆាំងរដ្ឋាភិបាល។ អ្នកជម្លៀសជាច្រើននាក់ នៅតែរស់នៅក្នុងតង់។ សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ស្ថិតក្នុងភាពស្រពិចស្រពិល ហើយប្រទេសនេះប្រឈមមុខបញ្ហាផ្សេងៗទៀត រួមមានទាំងភាពអត់ការងារធ្វើ ការអប់រំសម្រាប់កុមារតូច និងការបង្វែរការផ្គត់ផ្គង់ជំនួយ៕
