វីដេអូផ្សព្វផ្សាយសម្រាប់ពិធីបុណ្យចូលឆ្នាំចិនរបសក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិន(CMG) ឆ្នាំ២០២៤ ត្រូវបានដាក់បញ្ចាំងនៅក្នុងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក អមដោយព្រឹត្តិការណ៍កម្សាន្តនៃពិធីបុណ្យចូលឆ្នាំចិនជាច្រើន ដែលបង្ហាញពីផលិតផលកសិកម្មច្នៃប្រឌិតរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិន និងការសំដែងដ៏សប្បាយរីករាយអំពីសិល្បៈប្រពៃណីចិនទៅដល់ទស្សនិកជនក្នុងប្រទេស។
វីដេអូនេះ បានទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការឆ្លើយតបដ៏កក់ក្ដៅនៅក្នុងការចាក់បញ្ចាំងកាលពីសុក្រ នៅតំបន់មីទីសជីអារ៉េណា (Mytishchi Arena) ស្ថិតក្នុងទីលានអារ៉េណា កុនទីណិនថលហ៊ុកគី លីកខ្លឹប (Kontinental Hockey League club)របស់រុស្ស៊ី មុនការប្រកួតកីឡា លេងកូនបាល់លើទឹកកក។

ពិធីបុណ្យនេះ មានការឡកម៉ុងសាយ ព្រមទាំងបាញ់កាំជ្រួចភ្ញី ដែលបានផ្ដល់ភាពសប្បាយរីករាយតាមរយៈវីដេអូផ្សព្វផ្សាយ បង្កបរិយាកាសរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន។
សមាជិកជាច្រើនបាននិយាយថា នេះជាលើកដំបូងហើយដែលពួកគេបានមើលឃើញវីដេអូផ្សព្វផ្សាយពិធីបុណ្យចូលឆ្នាំចិន ដែលបានផ្ដល់បទពិសោធន៍ថ្មីដល់ពួកគេ។ ពួកគេក៏បានផ្ញើការជូនពរចូលឆ្នាំថ្មីដល់ប្រជាជនចិនផងដែរ និងបួងសួងសុំឲ្យកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនិងបន្តយូរះអង្វែងរវាងរុស្ស៊ីនិងចិន និងប្រជាជនរវាងប្រទេសទាំង២។
វីដេអូនេះនេះ ក៏ត្រូវបានចាក់បញ្ចាំងនៅតាមផ្ទាំងកញ្ចក់ធំៗនៅក្នុងរោងកុននានានៅក្នុងសហរដ្ឋអាមេរិកដើម្បីចែករំលែកវប្បធម៌ប្រពៃណីនិងទំនាមទម្លាប់របស់ប្រទេសចិន។
ចាប់តាំងពីថ្ងៃសុក្រមក វីដេអូនេះ ត្រូវបានចាក់បញ្ចាំងនៅតាមបណ្ដាញក្រុមហ៊ុនកម្សាន្ត AMC និងរោងកុន Regal លើផ្ទាំងកញ្ចក់ធំៗ និងផ្ទាំងកញ្ចក់អេឡិចត្រូនិកចំនួន១.១៦៩ នៅតាមរោងកុនផ្សេងៗ នៅទីក្រុងជាច្រើនដូចជាទីក្រុង Los Angeles, New York, Washington D.C., San Francisco និងChicago៕
