រដ្ឋសភាបង្ហាញលទ្ធផលការងាររយៈពេល៦ខែ និងប្ដេជ្ញាបន្តបេសកកម្មឱ្យបានសកម្មទទួលខុសត្រូវចំពោះសេចក្តីទុកចិត្តរបស់ពលរដ្ឋ

2024/02/06 09:42:40 pm        376

ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧មាន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានបានចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣មក ហើយបានបិទបញ្ចប់សម័យប្រជុំលើកទី១ នីតិកាលទី៧ កាលពីចុងខែធ្នូឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិលើការបំពេញមុខងារទាំងបីរបស់រដ្ឋសភារួមមានមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាង។

ពេលនេះគឺសម័យកាលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលជាពេលវេលាមួយសម្រាប់សមាជិកសមាជិការដ្ឋសភា បំពេញមុខងារតាមដានការអនុវត្តច្បាប់។

ចំពោះមុខងារតាមដានការអនុវត្តច្បាប់ក្នុងរយៈពេល៦ខែមកនេះ គណៈកម្មការនានានៃរដ្ឋសភាបាន អញ្ជើញសមាជិករាជរដ្ឋាភិបាល និងប្រធានស្ថាប័ននានាចំនួន ១៧ សា្ថប័ន និងអង្គភាពឱ្យមកប្រជុំពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ជាមួយគ្នានេះរដ្ឋសភានឹងបន្តអញ្ជើញសមាជិកនៃរាជរដ្ឋាភិបាលនិងប្រធានស្ថាប័ននានា ចំណុះរាជរដ្ឋាភិបាលមកជួបពិភាក្សាការងារ ជាការចូលរួមគាំទ្រដល់ផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

ប្រធានស្ថាប័នរដ្ឋ និងសមាជិករាជរដ្ឋាភិបាលដែលបានអញ្ជើញមកធ្វើបទបង្ហាញ និងពិភាក្សាការងារ ជាមួយគណៈកម្មការនានារបស់រដ្ឋសភា នៅក្នុងរយៈពេល៦ខែកន្លងមកនេះមានជាអាទិ៍៖

អាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយលោកជំទាវ សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ។ ធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី។ ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រី។ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាំតិ ដឹកនាំដោយ ឯកឧត្តមឧត្តម សេនីយ៍ឯក សួន សំណាង អគ្គនាយក។ ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី។ ក្រសួងព័ត៌មានដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី។ ក្រសួងធម្មការ និងសាសនា ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី។ ក្រសួងទេសចរណ៍ដឹកនាំដោយ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី។ ក្រសួងកិច្ចការនារី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី។ ក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រី។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី។ ក្រសួងរ៉ែ និងថាមពល ដឹកនាំដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដឹកនាំដោយឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រី។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រី។

ក្រោយពីបានជួបប្រជុំពិភាក្សាគ្នាក្នុងស្មារតីទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងជាដៃគូដែលមិនអាច ខ្វះបានរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដូចរៀបរាប់ខាងលើរួចមក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់បំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើធនធាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព ជាពិសេសបានផ្តល់ អាទិភាពលើការធានាការពារសុខសន្តិភាពដែលជាតម្លៃស្នូលរបស់សង្គម និងបានពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនលូតលាស់ជាលំដាប់ ស្របតាមការត្រួសត្រាយផ្លូវជាប្រវត្តិសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់អគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋសភាបានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រសួង-ស្ថាប័ន អង្គភាព ចំណុះរាជរដ្ឋាភិបាល ទោះនៅក្នុងរយៈពេលខ្លីក៏អាចសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត មានការដឹកនាំ គ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត បត់បែនតាមសភាពការណ៍ ក្នុងស្មារតីទទួលខុសត្រូវ អនុវត្តយុទ្ធសាស្ត្រ និង កម្មវិធីរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ទៅតាមវិស័យការងារក្រសួង អង្គភាពសាមីរៀងៗខ្លួន។ ក្រៅពីការអញ្ជើញសមាជិករាជរដ្ឋាភិបាលមកប្រជុំនៅវិមានរដ្ឋសភាគណៈកម្មការជំនាញរបស់រដ្ឋសភា ក៏ដូចជាសមាជិក សមាជិការដ្ឋសភាទាំងអស់ បានចុះមូលដ្ឋានសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនៅតាមក្រសួង ស្ថាប័ន និងមណ្ឌលនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីតម្រូវការ របស់ប្រជាពលរដ្ឋនិងអ្នកអនុវត្តច្បាប់ ទទួលសំណូមពរយកមកដោះស្រាយទៅតាមយន្តការរបស់រដ្ឋសភា។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាប្រកាសបន្តបេសកកម្មតាមមុខងាររបស់ខ្លួនឱ្យបានសកម្ម ទទួលខុសត្រូវ ចំពោះសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ លើកកម្ពស់ប្រសិទ្ធភាពការងារនិងនីតិរដ្ឋ រួមសហការជាមួយស្ថាប័ននីតិ ប្រតិបត្តិ ពង្រឹងអភិបាលកិច្ចល្អ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព ដើម្បីរក្សាបាននូវសុខសន្តិ ភាព វិបុលភាព កិត្យានុភាព និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕ 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm