បាតុករប្រហែល ៦០០ នាក់នៅថ្ងៃអង្គារ (០៦ កុម្ភៈ) នេះបានដើរដង្ហែក្បួនទៅកាន់ទីតាំងទុកឯកសារបង្កើតប្រទេសរបស់នូវែលសេឡង់ ត្រូវបានចុះហត្ថលេខានៅទីក្រុង វៃថាងអ៊ី (Waitangi) ខណៈដែលការប្រារព្ធពិធីបុណ្យជាតិផ្លូវការ កើតឡើងស្របគ្នាជាមួយនឹងការតវ៉ាប្រឆាំងគោលនយោបាយរដ្ឋាភិបាលដែលគំរាមកំហែងដល់សិទ្ធិជនជាតិដើមភាគតិច។

ក្រុមបាតុករ ធ្វើការតវ៉ាប្រឆាំងនឹងការសន្យារបស់សម្ព័ន្ធស្តាំកណ្តាលនិយមរបស់ប្រទេសនូវែលសេឡង់ ក្នុងការលុបចោលគោលនយោបាយដែលលើកកម្ពស់ការប្រើប្រាស់ជាផ្លូវការនៃភាសា ម៉ៅរី (Maori) ហើយទាមទារការលើកកម្ពស់កម្រិតជីវភាព និងសិទ្ធិជនជាតិដើមភាគតិច។
រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងណែនាំសេចក្ដីស្នើច្បាប់ដែលនឹងបកស្រាយឡើងវិញនូវសន្ធិសញ្ញា វៃថាងអ៊ី ដែលជាឯកសារស្ថាបនិកដែលបង្កើតអភិបាលកិច្ចរបស់អង់គ្លេស និងជនជាតិដើមភាគតិច ម៉ៅរី នៃប្រទេសនូវែលសេឡង់ ប៉ុន្តែមិនមានការប្តេជ្ញាចិត្តក្នុងការអនុម័តនោះទេ។

ការតវ៉ានេះកើតឡើងបន្ទាប់ពីមានការប្រារព្ធពិធីជាផ្លូវការបន្ថែមទៀត រួមទាំងការប្រារព្ធពិធីបុណ្យជាតិ ក្នុងឆ្នាំ១៨៤០ នៅពេលដែលសន្ធិសញ្ញាបង្កើតប្រទេសនេះត្រូវបានចុះហត្ថលេខាជាលើកដំបូងរវាងចក្រភពអង់គ្លេស និងប្រធានជនជាតិភាគតិច ម៉ៅរី ជាង ៥០០ នាក់៕
