កំហឹងដ៏កញ្ជ្រោលប្រឆាំងរដ្ឋាភិបាល ផ្ទុះឡើងក្នុងអំឡុងខួប១ឆ្នាំនៃការរញ្ជួយដីនៅទួរគី

2024/02/06 11:08:46 pm        192

មនុស្សជាងមួយម៉ឺននាក់ បានធ្វើការរំលឹកខួប ថ្ងៃ ទី៦ ខែកុម្ភៈ នៅកណ្តាលទីក្រុង Hatay សម្រាប់ខួប១ឆ្នាំ នៃការរញ្ជួយដីដ៏មហន្តរាយនៅក្នុងប្រទេសទួរគី ខណៈមនុស្សមួយចំនួនបានតវ៉ាប្រឆាំងរដ្ឋាភិបាលចំពោះអ្វីដែលពួកគេនិយាយថា ជាការមិនយកចិត្តទុកដាក់ចំពោះទីក្រុងនេះបន្ទាប់ពីមហន្តរាយ។ ប្រជាជន បានអំពាវនាវឲ្យមានការលាលែងពីតំណែងរបស់រដ្ឋាភិបាល អធិការនគរបាលតំបន់ និងអភិបាលក្រុង Hatay ។ ក្រុមអ្នកតវ៉ា និយាយថា ពួកគេមិនចង់ឲ្យការរំលឹកខួបនេះ ក្លាយជាកន្លែងសម្រាប់មន្ត្រីដើម្បីបង្ហាញវត្តមាននោះទេ ប៉ុន្តែ គួរតែជាពេលវេលាដ៏ស្ងប់ស្ងាត់នៃការចងចាំ។

ពលរដ្ឋនិយាយថា មនុស្សជាច្រើននាក់ បានស្លាប់ពុំមែនដោយសារអគារបាក់រលំនោះទេ ប៉ុន្តែដោយសារការរង់ចាំយូរពេកក្នុងអាកាសធាតុត្រជាក់ខ្លាំង។ បន្ទាប់ពីការរំលឹកខួប មនុស្សជាច្រើនបានបោះផ្កាទៅក្នុងទឹកទន្លេ Asi ដែលហូរកាត់ទីក្រុង។ នាង មឺវហ្គូស៊ែល(Merve Gursel) ដែលបានបាត់បង់មីង ស្វាមីរបស់មីងរបស់នាង និងបងប្អូនជីដូនមួយ នៅក្នុងការរញ្ជួយដី បានស្រែកហៅឈ្មោះរបស់ពួកគេនៅពេលនាងបោះផ្កា ចូលទៅក្នុងទឹកសម្រាប់មនុស្សជាទីស្រលាញ់ម្នាក់ៗ។ នាងនិយាយថា កំហឹងដែលប្រជាពលរដ្ឋមាន ប្រឆាំងរដ្ឋាភិបាល គឺជារឿងត្រឹមត្រូវ ព្រោះប្រជាជនមិនអាចស្តាប់ឮសំឡេងមនុស្សជាទីស្រលាញ់របស់ពួកគេ។ នាង ណេស៊ីប ឌូសហ្គាន់(Nesibe Duzgun) និយាយថានាង បោះផ្កាទៅក្នុងទឹកសម្រាប់អ្នកគ្រប់គ្នាដែលនាងស្គាល់ ហើយនិយាយថា សកម្មភាពនេះបានបង្រួបបង្រួមប្រជាជនទីក្រុង Hatay ដែលបានបាត់បង់មិត្តភក្តិ និងក្រុមគ្រួសារជាច្រើននាក់ ដោយគ្រោះរញ្ជួយដី។

ការរញ្ជួយដីកម្រិត ៧,៨ រិចទ័រ បានវាយលុកទីក្រុងនានា និងទីក្រុងនៅភាគអាគ្នេយ៍របស់ប្រទេស និងប្រទេសជិតខាងស៊ីរី ដែលមហន្តរាយនេះបណ្តាលឲ្យមនុស្សជាង ៥០.០០០នាក់ស្លាប់នៅក្នុងប្រទេសទួរគី និងប្រហែល ៥.៩០០នាក់ស្លាប់នៅក្នុងប្រទេសស៊ីរី និងបានបណ្តាលឱ្យមនុស្សរាប់លាននាក់គ្មានផ្ទះសម្បែងរស់នៅ។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm