
នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានចេញដំណើរទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្រោយការឈប់សំចតដំបូងរបស់លោកនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងដំណើរទស្សនកិច្ចទូលំទូលាយជាងមុនមកកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលដែលទីក្រុងវ៉ាស៊ីងតោន ព្យាយាមពន្លឿនកិច្ចចរចាធ្វើឲ្យប្រក្រតិភាពកិច្ចព្រមព្រៀងរវាងរាជាណាចក្រ និងអ៊ីស្រាអែល ក៏ដូចជាធ្វើឲ្យវិវត្តន៍ទៅមុខកិច្ចប្រជុំសម្រាប់ការធ្វើអភិបាលកិច្ចតំបន់ហ្គាហ្សានៅក្រោយសង្រ្គាម ។
លោក Blinken បានជួបជាមួយមេដឹកនាំតាមព្រឹទ្ធន័យអារ៉ាប៊ីសាអូឌីតកាលពីថ្ងចន្ទ ហើយជនប៉ាឡេស្ទីន សង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងនាំឲ្យមានបទឈប់បាញ់ មុនការគំរាមកំហែងវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah គឺជាទីក្រុងព្រំដែនដែលមានពលរដ្ឋហ្គាហ្សាស្រ្ទីបប្រហែលពាក់កណ្តាល កំពុងបោះទីជម្រកនៅទីនោះ ។
ការផ្តល់ជូនបទឈប់បាញ់ដល់ក្រុមហាម៉ាស់កាលពីសប្តាហ៍មុន ដោយក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប នៅរង់ចាំការឆ្លើយតបពីក្រុមជីវពលមួយនេះ ដែលនិយាយថា ពួកគេចង់បានការធានាបន្ថែមទៀតថាវានឹងនាំឲ្យបញ្ចប់សង្រ្គាមរយៈពេល ៤ខែ ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller និយាយថា លោក Blinken និងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានពិភាក្សាលើការសម្របសម្រួលក្នុងតំបន់ ដើម្បីសម្រេចការបញ្ចប់ដ៏យូរអង្វែងចំពោះវិបត្តិមួយនេះ ៕