ADB សរសើរកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១.៥លាននាក់របស់កម្ពុជា ហើយថាជាឱកាសគន្លឹះទាក់ទាញវិនិយោគិនបរទេស

2024/02/06 11:29:09 pm        167

លោកស្រី Rachel Thomson នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាល នៃ​ធនាគារអភិវឌ្ឍន៍​អាស៊ី(ADB) នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈឆ្នាំ២០២៤នេះ បានកោតសរសើរ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិទី៧នេះ​ចំពោះ​ការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​ក្រុម​គោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។ ការថ្លែងយ៉ាងដូចនេះ ធ្វើឡើងក្នុងពេលដែលលោកស្រី ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ទីស្តីការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែង​គូសបញ្ជាក់​ជូន​សមភាគីADB​ពី​ផែនការ​ជា​យុទ្ធសាស្ត្រ​របស់​​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាល​យុវជន​មក​ពី​គ្រួសា​រ​ក្រីក្រ​ឱ្យ​ស្រប​ទៅតាម​បំណង​ដ៏​ពិសិដ្ឋរបស់ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ចង់​ឃើញយុវជន​កម្ពុជា​ដែល​ជា​កម្លាំង​ចលករ​សេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់​ច្បាស់​លាស់​ស្រប​តាម​ស្តង់ដា​ដែល​មាន​គុណវុឌ្ឍន៍ នៃ​ការបណ្តុះបណ្តាលច្បាស់លាស់ដែលជាកត្តាធ្វើឱ្យសិក្ខាកាម ទទួលបាននូវ​ការងារ​សមរម្យ​ជាង​មុនដើម្បីលើកស្ទូយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។

ទន្ទឹមនឹងនេះ ក្រោយការបង្ហាញពីចក្ខុវិស័យ និងសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រសួង សមាជិក​គណៈក​ម្មាធិការនាយករបស់ADBរូបនេះ បានសង្កត់ធ្ងន់ថា ការប​ណ្តុះបណ្តាល​បច្ចេកទេ​ស​ដល់​យុវជន គឺជាឱ្យកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញ​អ្នកវិនិយោគ​ដែល​កំពុងសំឡឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។

ដោយឡែកឯកឧត្តម​រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការ​វាយ​តម្លៃខ្ពស់​របស់​ភាគី​ADB​លើ​កម្ម​វិធី​បណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែង​អំណរគុណ​ចំពោះ​AD​B​ដែល​តែង​តែ​ជួយ​ឧបត្ថមគាំទ្រដល់ក្រសួងតាំង​ពី​ដើម​មក។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ភាគីADB បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសកម្មភាពជួយជ្រោមជ្រែងក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​ផែន​ការ​អាទិភាព​របស់​ខ្លួន​ដើម្បី​បន្ត​លើក​កម្ពស់​ និងវឌ្ឍនភាព​ចំពោះ​វិស័យ​ការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm