
រដ្ឋមន្ត្រីការបរទេសលីបង់ លោក អាប់ដាឡា ប៊ូ ហាប៊ីប ( Abdallah Bou Habib) កាលពីថ្ងៃចន្ទ បានជំរុញឲ្យមានការគាំទ្រពីអន្តរជាតិ សម្រាប់ប្រជាជន ដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារភាពតានតឹង នៅតាមព្រំដែនបច្ចុប្បន្នជាមួយអ៊ីស្រាអែល។
លោកប៊ូហាប៊ីប បានធ្វើការអំពាវនាវនេះ អំឡុងពេលជួបជាមួយ កាទី ហ្វបស៍ (Kate Forbes) ប្រធានសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
លោករដ្ឋមន្ត្រី បាននិយាយថា មនុស្សប្រហែល ១០០.០០០ នាក់ដែលត្រូវបានផ្លាស់ទីលំនៅ ត្រូវការការថែទាំ និងជំនួយយ៉ាងខ្លាំង ដោយបន្ថែមការគាំទ្រ និងជំនួយទាំងអស់ដែលផ្តល់ដោយកាកបាទក្រហមអន្តរជាតិ ត្រូវបានស្វាគមន៍។
ព្រំដែនលីបង់-អ៊ីស្រាអែល បាននិងកំពុងឃើញភាពតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមប្រដាប់អាវុធលីបង់ហេបូឡា បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ឆ្ពោះទៅអ៊ីស្រាអែល ដើម្បីគាំទ្រការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃមុន ដែលជំរុញឲ្យអ៊ីស្រាអែល ឆ្លើយតបដោយការបាញ់កាំភ្លើងធំទៅកាន់លីបង់ភាគអាគ្នេយ៍។ ការប្រឈមមុខដាក់គ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សចំនួន ២៥០នាក់ នៅខាងលីបង់។