
ទេសរដ្ឋមន្ត្រីប្រចាំខេត្ត British Columbia របស់ប្រទេសកាណាដា បានសម្រេចលាលែងពីតំណែងហើយ កាលពីថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) បន្ទាប់ពីកាលពីសប្តាហ៍មុន បាននិយាយថា អ៊ីស្រាអែលសម័យទំនើប ត្រូវបានបង្កើតឡើងនៅលើ «ដីគ្មានតម្លៃ» ដែលជាការលើកឡើងធ្វើក្រុមអ្នកគាំទ្រប៉ាឡេស្ទីនខឹងសម្បាយ៉ាងខ្លាំង។
លោកស្រី Selina Robinson ដែលជាជនជាតិជ្វីហ្វ បានធ្វើការអត្ថាធិប្បាយបែបនេះ អំឡុងការពិភាក្សាជាក្រុម កាលពីសប្តាហ៍មុន ហើយបានសូមអភ័យទោស នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ កាលពីថ្ងៃទី២ ខែកុម្ភៈ។ លោកស្រី Robinson បាននិយាយថា លោកស្រីយល់ថា «ការអត្ថាធិប្បាយមិនសមរម្យ» របស់ខ្លួន បានធ្វើឲ្យបាត់ទំនាក់ទំនង ដែលប្រជាជនប៉ាឡេស្ទីនក៏មានចំពោះដែនដីដែរ»។
រដ្ឋសម័យទំនើបអ៊ីស្រាអែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ ពីលើដែនដីដែលពីមុនជាផ្នែករបស់ប៉ាឡេស្ទីន ដែលបង្កឲ្យមានជម្លោះជាច្រើនទសវត្សរ៍ នៅតំន់មជ្ឈិមបូព៌ា ក្នុងនោះរួមទាំងភ្លើងសង្រ្គាមបច្ចុប្បន្ន ដែលកំពុងតែឆាបឆេះ តាំងពីខែតុលាមក។
រដ្ឋមន្ត្រីប្រចាំខេត្ត British Columbia លោក David Eby បាននិយាយថា លោក និងលោកស្រី Robinson ដែលជារដ្ឋមន្ត្រីក្រសួងអប់រំទំនើបរបស់ខេត្ត បានសម្រេចចិត្តរួមគ្នាថា លោកស្រីគួរតែចុះចេញពីតំណែង បន្ទាប់ពីបានទៅដល់សហគមន៍ជាច្រើន ដែលរងផលប៉ះពាល់ដោយសារការលើកឡើងរបស់លោកស្រីនោះ។ លោកស្រី Robinson នឹងនៅតែជាសមាជិកនៃគណៈកម្មាធិការរបស់គណបក្សប្រជាធិបតេយ្យថ្មីដដែល៕