ក្រិ​ក​ផ្តល់​ឲ្យ​ប្រជាជន​វ័យក្មេង​នូវ​កាត​បង់​ប្រាក់​ជាមុន​ដើម្បី​ទទួល​វ៉ាក់សាំង​ការពារ​វីរុស​ COVID-19

2021/07/01 02:13:05 pm        29

ក្រិ​ក​៖ លោកនាយករដ្ឋមន្ត្រី ​Kyriakos Mitsotakis និយាយ​ថា ​ប្រទេស​ក្រិ​ក​នឹង​ផ្តល់​ឲ្យ​ប្រជា​ជន​វ័យក្មេង​ដែល​មាន​អាយុចន្លោះ​ពី ១៨ ទៅ ២៥​ឆ្នាំ​នូវ​កាត​បង់​ប្រាក់​ជាមុនដែល​មាន​តម្លៃ​ ១៥០​អឺរ៉ូ (១៧៩​ដុល្លារ​សហរដ្ឋអាមេរិក​) ដើម្បី​ទទួល​ដូ​ស​វ៉ាក់សាំង​ការពារ​វីរុស ​Covid-19​ លើក​ទី​១ ​របស់​ពួកគេ​។

លោក Mitsotakis បាន​និយាយ​ថា ​អ្វី​ដែល​ហៅថា “​ប័ណ្ណ​ឆ្លងកាត់​ដោយ​សេរី​” នឹង​អាច​ទទួល​បាន​នៅ​ចុងខែ​កក្កដា ដើម្បី​ប្រើ​សម្រាប់​ការ​ធ្វើ​ដំណើរ​ និង​ព្រឹត្តិការណ៍​វប្បធម៌ក្នុង​ការ​ជំរុញ​របស់​រដ្ឋាភិបាល ​ដើម្បី​បង្កើន​អត្រា​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ពេល​សម្រាក​វិស្សមកាល​។ លោក​បាន​លើក​ឡើង​ថា វិធានការ​នេះ​ពាក់ព័ន្ធ​នឹង​យុវជន​ចំនួន​ ៩៤០.០០០​នាក់​ ហើយ​អ្នក​កាន់​ប័ណ្ណ​អាច​ប្រើ​ដើម្បី​បង់ថ្លៃ​សំបុត្រ​យន្តហោះ នាវា​ ឬ​រថភ្លើង កន្លែង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ និង​កន្លែង​បោះតង់ ​ក៏ដូចជា​ថ្លៃ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី រោងភាពយន្ត សារមន្ទីរ​ និង​ទីតាំង បុរា​ណ​វិទ្យា​។​ ​លោក Mitsotakis បាន​ពន្យល់​ថា ​ប័ណ្ណ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ថ្មី ដែល​បាន​ចាប់ផ្ដើម​ដោយ​រដ្ឋ​ប្រទេស​ក្រិ​ក ​ដើម្បី​ជំរុញ​ទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ​ឱ្យ​ធ្វើការ​ណាត់​ជួប​នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ឱ្យ​ប្រទេស​ក្រិ​ក​អាច​កសាង​ជញ្ជាំង​ភាព​ស៊ាំ​ទៅ​នឹង​មេរោគ។

​រដ្ឋាភិបាល​បាន​និយាយ​ថា ​រហូត​មក​ដល់​ពេល​នេះវ៉ាក់សាំង​ការពារ​វីរុស​ចំនួន​ជាង​ ៨​លាន​ដូ​សត្រូវ​បាន​ផ្តល់​នៅ​ក្នុង​ប្រទេស​ក្រិ​ក​។ មនុស្ស​ជាង ​៣.៦​លាន​នាក់ ​(​ប្រហែល​ ៣៥% នៃ​ប្រជា​ជន​ទូទៅ​ និង​៤២% នៃ​មនុស្ស​ពេញវ័យ​នៅ​ប្រទេស​ក្រិ​ក​) បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ ហើយ​ប្រជាជន​ចំនួន ​៤,៧​លាន​នាក់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​លើក​ទី​១​។ រដ្ឋាភិបាល​បាន​ប៉ាន់ប្រមាណ​ថា នៅ​ចុងខែ​កក្កដា ៤៨% ​នៃ​ប្រជាជន​ទូទៅ (៥៧% ​នៃ​មនុស្ស​ពេញ​វ័យ​) នឹង​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ប្រឆាំង​វីរុស​ឆ្លង។​ ​លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ចាប់​តាំង​ពី​មេរោគ​រាតត្បាត​ចាប់ផ្តើម រដ្ឋាភិបាល​ក្រិ​ក​បាន​គាំទ្រ​ដល់​ប្រព័ន្ធ​សុខា​ភិ​បាល​ជាតិ និយោជិក ​និង​ក្រុមហ៊ុន​ដែល​មាន​ទឹកប្រាក់​ប្រមាណ ​៤០​ពាន់​លាន​អឺរ៉ូ ហើយ​បច្ចុប្បន្ន​នេះ​វា​ដល់ពេល​ដែល​រដ្ឋ​ផ្តល់​រ​ង្វាន់​ដល់​ក្រុម​យុវជន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm