
ចារបុរសសម្រាប់ប្រទេសរុស្ស៊ី ដែលកំពុងធ្វើការជាទីប្រឹក្សារបស់សមាជិកសភាអាល្លឺម៉ង់ បានលាលែងពីតំណែង បន្ទាប់ពីអ្វីដែលហាក់ដូចជាការឆ្លើយឆ្លងរវាងលោកនិងភ្នាក់ងារសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នៅទីក្រុងមូស្គូ ត្រូវបានបោះពុម្ពផ្សាយ។
រហូតដល់ចុងសប្តាហ៍នេះ លោក វ្ល៉ាឌីមៀ សឺហ្គីយេនកូ ( Vladimir Sergiyenko) គឺដែលជាអ្នកយុទ្ធសាស្រ្តនយោបាយសម្រាប់សមាជិកសភាមកពីគណបក្សជម្រើសស្តាំនិយមអាល្លឺម៉ង់ (AfD)។ ប៉ុន្តែលោក សឺហ្គីយេនកូដែលមានដើមកំណើតអ៊ុយក្រែន ត្រូវបានចោទប្រកាន់ថា ធ្វើការក្នុងពេលដំណាលគ្នាជា «ភ្នាក់ងារដ៏មានឥទ្ធិពល»សម្រាប់ប្រទេសរុស្ស៊ី ដោយទទួលយកការណែនាំពីភ្នាក់ងារចារកម្មរបស់ FSB ដែលបានសម្របសម្រួលរាល់ការធ្វើសកម្មភាពរបស់លោក និងផ្តល់មូលនិធិដល់លោក នេះបើយោងតាមការស៊ើបអង្កេតដោយទស្សនាវដ្តីជនជាតិអាល្លឺម៉ង់ Der Spiegel ទស្សនាវដ្តីព័ត៌មាន និង គេហទំព័រ The Insider ដែលជាគេហទំព័រឯករាជ្យរបស់រុស្ស៊ី។
បុរសមានវ័យ ៥២ ឆ្នាំរូបនេះដែលត្រូវបានគេនិយាយថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល AfD ឲ្យដាក់ពាក្យប្តឹងទៅតុលាការធម្មនុញ្ញសហព័ន្ធរបស់អាល្លឺម៉ង់ឲ្យបញ្ឈប់ការផ្តល់អាវុធទៅឲ្យអ៊ុយក្រែនដោយប្រាប់អ្នកគ្រប់គ្រងរបស់ខ្លួនថា៖«នេះធ្វើឲ្យ៦ការងាររបស់រដ្ឋាភិបាលកាន់តែលំបាក" ។ នៅពេលសួររករបាយការណ៍អំពីការរីកចម្រើន លោកបានឆ្លើយថា៖ «យើងកំពុងធ្វើតាមផែនការ មិនងាយស្រួលទេ ប៉ុន្តែយើងកំពុងតែមានការរីកចម្រើន»។