គ​.​ជ​.​ប នឹង​ដក​បេក្ខភាព​ភ្នាក់ងារ​បក្សនយោបាយ​អ​ង្កេ​ត​ការណ៍ ប្រសិន​បន្ត​សួរ​ព័ត៌មាន​លម្អិត​ពី​ពលរដ្ឋ ហួស​តួនាទី​

2021/04/27 09:59:58 am        26

​ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ចុះឈ្មោះ​បោះឆ្នោត ហៅ​កាត់​ថា គជប បានធ្វើការ​ព្រមាន​នឹង​ដក​បេក្ខភាព​ភ្នាក់ងារ​បក្ស​នយោបាយ​សង្កេតការណ៍​ណា ដែល​បន្ត​សួរ​ព័ត៌មាន​លម្អិត​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ហួស​តួនាទី​។

​ការ​ថ្លែង​ព្រមាន​របស់​មន្ត្រីជាន់ខ្ពស់ ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ស្តីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ នៅ​តាម​ឃុំ​-​សង្កាត់ ក្នុង​កិច្ចប្រជុំ​ នៅ​ថ្ងៃទី​០៩ ខែតុលា​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​មួយ​សប្តាហ៍​កន្លងទៅនេះ មាន​ពាក្យបណ្តឹង​ដែល​ប្តឹង​ដោយ​គណបក្សនយោបាយ​ចំនួន ៨​បណ្តឹង ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ដោយ គជប នឹងធ្វើ​ការពិនិត្យ ណែនាំ ក៏ដូចជា​ដោះស្រាយ​ទៅតាម​នីតិវិធី ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ជាដើម​។

​​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នេះ ឯកឧត្តម ​ហង្ស ​ពុទ្ធា ​បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ភ្នាក់ងារ​គណបក្សនយោបាយ​ចូលរួម​អង្កេត​ការណ៍​ចុះឈ្មោះ​បោះឆ្នោត មិនមាន​សិទ្ធិ​ប្រមូល​ទិន្នន័យ​លម្អិត​ពី​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ឡើយ ដោយសារតែ​ទិន្នន័យ​ទាំងអស់នេះ​មាន​សិទ្ធិ​គ្រប់គ្រង​បាន​ដោយ គជប តែប៉ុណ្ណោះ​។

​​​តាម​មាត្រា​១៤២ នៃ​ច្បាប់​ចុះឈ្មោះ​បោះឆ្នោត​របស់ គជប ប្រសិន​ភ្នាក់ងារ​អង្កេត​ការណ៍​គណបក្សនយោបាយ​បន្តសកម្មភាព​មិន​រាងចាល និង​បន្ត​ការរំខាន​ដល់​ដ​ណើ​រ​ការចុះឈ្មោះ​បោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បាន​ព្រមាន​នឹង​ដក​ភា្ន​ក់​ងារ​តំណាង​គណបក្សនយោបាយ​ទាំង​ឡាយណា នោះ​ចេញពី​ការចូលរួម​អង្កេត​ការណ៍​ចុះឈ្មោះ​បោះឆ្នោត​នេះ​។

​​បើ​តាម​របាយការណ៍រ​បស់​គជប ក្នុង​ដំណើរ​ការអង្កេត​ការណ៍​ចុះឈ្មោះ​បោះឆ្នោត​នេះ​មាន​គណបក្សនយោបាយ​ចំនួន​៦ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៉ិ​ន​ស៉ិ​ន​ប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​យុវជន​កម្ពុជា​។

​ដោយឡែក គិត​ត្រឹម​រយៈពេល​មួយ​សប្តាហ៍​ នៃ​ការចុះឈ្មោះ​បោះឆ្នោត នៅ​ទូទាំងប្រទេស​មាន​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន ១០៤,៦៩១ នាក់ ខណៈ​តាម​ការប៉ាន់ស្មាន​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ របស់ គ​.​ជ​.​ប ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ ៣០​ម៉ឺន​នាក់ ដោយ​ការចុះ​បោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​០១ រហូតដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ​៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm